logo

វៀតណាមនឹងការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត

2019/6/6 | 10:46:33
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។ ទស្សនៈរបស់វៀត ណាមគឺការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត។ 
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា (រូបថត៖ quochoi.vn)

  នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្លើយសំណួររបស់សមាជិកសភានៅក្នុងសម័យ ប្រជុំលើកទី៧ រដ្ឋសភា វៀតណាមនីតិកាលទី១៤ ស្ដីពីយុទ្ធសាស្ត្រតស៊ូរបស់វៀត ណាមដើម្បីធានាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដោយចីរភាពនិងយូរអង្វែងនៅ សមុទ្រខាងកើត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។ ទស្សនៈរបស់វៀត ណាមគឺការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត។ វៀត ណាមក៏មានគោលជំហរដោះស្រាយជម្លោះដោយឈរលើគោលការណ៍សន្តិភាព គោរពច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់ឬគំរាម កំហែងប្រើប្រាស់អំពើហឹង្សា ជាពិសេសគឺមិនធ្វើអោយផ្លាស់ប្ដូរនូវសភាពនៅ សមុទ្រខាងកើត។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

        “នាពេលកន្លងទៅ បណ្ដាសកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមនៅសមុទ្រ ខាងកើតនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅតែប្រព្រឹត្តទៅជាធម្មតា។ បណ្ដាកម្លាំង សមត្ថកិច្ចនៅតែបង្កើនកិច្ចការពារចំពោះសកម្មភាពសេដ្ឋកិច្ចក៏ដូចជាការពារអ្នកនេសាទធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រស្របច្បាប់របស់វៀតណាមផងដែរ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានតស៊ូយ៉ាងប្ដូរផ្ដាច់ទៅនឹងអំពើរំលោភបំពានលើ អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម តាមរយៈវិធីការទូត និងវិធីចាំបាច់ ផ្សេងៗទៀតដើម្បីការពារអធិបតេយ្យភាព”។

        លោកឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បាននិងកំពុងបង្កើនការឃោសនានិងអប់រំ ដើម្បីជួយអោយអ្នកនេសាទវៀត ណាម យល់ដឹងច្បាស់ថែមទៀតអំពីច្បាប់អន្តរជាតិ ហើយត្រឹមតែធ្វើសកម្មភាព នៅក្នុងដែនសមុទ្រដ៏ស្របច្បាប់របស់វៀតណាម ដែលត្រូវបានកម្លាំងសមត្ថកិច្ច សមុទ្រការពារតែប៉ុណ្ណោះ៕

TAG
VOV/VOVworld/វៀតណាម/កោះសមុទ្រ/អធិបតេយ្យភាព/ការពារ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត