logo

វៀតណាម និងព័រទុយហ្គាល់ មានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/2/28 | 08:27:42
(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយព័រទុយហ្គាល់ ដែលជាសមាជិកសកម្មមួយរបស់សហភាពអឺរ៉ុប (EU)។ 
នាយករដ្ឋមវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបរដ្ឋមន្ត្រីកិច្ចការរដ្ឋ និងកិច្ចការបរទេសព័រទុយហ្គាល់ លោក Paulo Rangel។ (រូបថត៖ Lai Hoa/VOV)

នេះជាការបញ្ជាក់របស់នាយករដ្ឋមវៀតណាមលោក ហ្វាម មិញជីញ នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ នៅពេលអញ្ជើញទទួលជួបរដ្ឋមន្ត្រីកិច្ចការរដ្ឋ និងកិច្ចការបរទេសព័រទុយហ្គាល់ លោក Paulo Rangel ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ដោយផ្អែកលើទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការដ៏ធំធេងដែលនៅសេសសល់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; លើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាមទិសដៅជាក់ស្ដែង មានប្រសិទ្ធភាព ស្របតាមបរិបទថ្មី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួនដូចជា៖ ថាមពលកកើតឡើងវិញ នាវាចរណ៍ កំពង់ផែសមុទ្រ ការដំឡើងនាវា ភស្តុភារកម្ម ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការថែទាំសុខភាព ជាដើម។

រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Paulo Rangel បានបញ្ជាក់ថា ព័រទុយហ្គាល់ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយ នៅអាស៊ីអាគ្នេយ៍ ហើយមានការឯកភាពខ្ពស់ជាមួយនឹងទិសដៅរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាមផងដែរ។

មុននោះ លោករដ្ឋមន្រ្តី Paulo Rangel បានជួបពិភាក្សាជាមួយលោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ហើយបានចូលរួមពិធីបើកសម្ពោធស្ថានទូតព័រទុយហ្គាល់ប្រចាំនៅវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ព័រទុយហ្គាល់/នាយករដ្ឋមន្រ្តី/រដ្ឋមន្រ្តីការបរទេស/ស្ថានទូត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត