logo

វៀតណាមនិងម៉ាឡេស៊ី ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ

2025/12/13 | 07:27:00
(VOVWORLD) - រសៀលថ្ងៃទី ១២ ខែធ្នូ  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលកំពុងលេចចេញថ្មីៗនេះ។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ VOV)

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពអនុម័តជាផ្លូវការនូវកម្មវិធីសកម្ម ភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ី សម្រាប់ដំណា់កាល ២០២៦-២០៣០ ដោយមានគោលបំណងកំណត់ទិសដៅជាក់ស្តែងសម្រាប់វិស័យសសរស្តម្ភនីមួយៗ; ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័នរវាងក្រុមហ៊ុន PetroVietnam និងក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការនេសាទរួមគ្នា និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

ទាក់ទងនឹងភាពតានតឹងថ្មីៗនេះរវាងកម្ពុជានិងថៃ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ មិនប្រើប្រាស់កម្លាំង ចូលរួមក្នុងការសន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់ការសន្ទនា និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ៕

TAG
VOV/VOVworld/វៀតណាម/ម៉ាឡេស៊ី/ខិតខំនាំទំហំពាណិជ្ជកម្ម/ទ្វេភាគី/ឈាន/២០ ពាន់លាន/ដុល្លារអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត