logo

វៀតណាម និងរុស្ស៊ី ជំរុញគម្រោងឧស្ម័នធម្មជាតិរាវ (LNG)

2026/3/23 | 11:43:25
(VOVWORLD) - ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងស្រុក) នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយក្រុមហ៊ុន Novatek ដែលជាសាជីវកម្មឈានមុខគេរបស់រុស្ស៊ី និងពិភពលោកក្នុងវិស័យឧស្ម័នធម្មជាតិ ដើម្បីជំរុញគម្រោងឧស្ម័នធម្មជាតិរាវ (LNG) ទ្រង់ទ្រាយធំនៅក្នុងប្រទេសវៀតណាម។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ VOV-Moscow

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ Novatek ជាមួយដៃគូវៀតណាម ហើយបានសម្តែងទំនុកចិត្តថា ភាពសមស្របក្នុងទិសដៅអភិវឌ្ឍន៍នឹងបង្កើតផលប៉ះពាល់ និងប្រសិទ្ធភាពរួមគ្នាសម្រាប់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Novatek សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ភ្នាក់ងារ និងសហគ្រាសរដ្ឋនៅក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន ដូចជាសាជីវកម្មឧស្សាហកម្មនិងថាមពលជាតិវៀតណាម (Petrovietnam) សាជីវកម្មអគ្គិសនីវៀតណាម និងសហគ្រាសឯកជននានា ដើម្បីចូលរួមនិងអនុវត្តគម្រោង រួមទាំងការសាងសង់កន្លែងស្តុកទុកដ៏ធំរបស់ Novatek នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកទឹកចិត្តដល់សហគ្រាសវៀតណាមឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Novatek លើបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ប្រតិបត្តិការរបស់ Novatek គឺសមស្របនឹង ទិសដៅយុទ្ធសាស្ត្ររបស់វៀតណាម។ រូបថត៖ VOV-Moscow

ថ្នាក់ដឹកនាំ Novatek បានសម្តែងការឯកផាពខ្ពស់ ហើយបានបញ្ជាក់ថា នឹងធផ្លាស់ប្តូរយ៉ាងសកម្មជាមួយដៃគូវៀតណាម ដើម្បីជំរុញគម្រោង និងសកម្មភាពសហប្រតិបត្តិការដែលលោកនាយករដ្ឋមន្ត្រីបានស្នើឡើង៕

TAG
VOV/VOVworld/វៀតណាម/រុស្ស៊ី/ឧស្ម័នធម្មជាតិរាវ/LNG/ថាមពល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត