logo

វៀតណាមនិងសហភាពអឺរ៉ុបជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

2026/3/25 | 08:18:46

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។ (រូបថត៖ VOV)

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ថា វៀតណាមចាត់ទុកសហភាពអឺរ៉ុបជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត ហើយមានបំណងចង់ឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកទិសដៅកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ស្នើឱ្យសហភាពអឺរ៉ុបពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដក "កាតលឿង" IUU លើជលផលវៀតណាម និងដកវៀតណាមចេញពីបញ្ជីប្រទេសដែលមិនសហការលើពន្ធក្នុងពេលឆាប់ៗនេះ។

(រូបថត៖ VOV)

រីឯខ្លួនវិញ ស្នងការសហភាពអឺរ៉ុបលោក J. Sikela បានបញ្ជាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាម ដើម្បីអនុវត្តន៍
សសរស្តម្ភសហប្រតិបត្តិការថ្មីៗ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមច្រកទ្វារសកល ប្រកបដោយប្រសិទ្ធភាព; បង្កើនការកៀរគរធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតង ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យា និងការគាំទ្របច្ចេកទេស; សម្របសម្រួលក្នុងការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ដែលបម្រើជាមូលដ្ឋានសំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីប្រកបដោយចីរភាព៕

TAG
VOV/VOVworld/វៀតណាម/សហភាពអឺរ៉ុប/វិទ្យាសាស្ត្រ/បច្ចេកវិទ្យា/នវានុវត្តន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត