logo

វៀតណាមនិងអាហ្វ្រិកខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន

2025/11/21 | 12:20:00

(VOVWORLD) - អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ផងដែរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង (រូបថត៖ Duong Giang/TTXVN)

ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Johannesburg  នាឱកាសចូលរួមកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៥ និងជួបធ្វើការរទ្វេភាគីនៅអាហ្វ្រិកខាងត្បូងនាយករដ្ឋមន្ត្រី លោកផាម មិញជីញ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង។ អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ផងដែរ។

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអំពាវនាវដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនការវិនិយោគនិងកិច្ចសហប្រតិបត្តិការ។

“យើងនឹងវិនិយោគលើវិស័យដែលមានចំណុចខ្លាំងដូចជា កសិកម្ម ការផលិតផលិតផលកសិកម្ម។ អង្គភាពអាជីវកម្មវៀតណាមនឹងទៅអាហ្វ្រិកខាងត្បូងដើម្បីផលិតនិងនាំចេញអង្ករនៅនឹងកន្លែង ដោយកំណត់គោលដៅទីផ្សាររបស់ប្រជាជនជាង ១ ពាន់លាននាក់របស់អាហ្វ្រិក; បន្តការជីកយករ៉ែ កិច្ចសហប្រតិបត្តិការលើប្រេងនិងឧស្ម័ន គ្រឿងអេឡិច ត្រូនិច វាយនភណ្ឌ ស្បែកជើង...”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។

នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile បានធ្វើជាសាក្សីលើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់គ្នាលើវិស័យជាច្រើន ដូចជា៖ បច្ចេកវិទ្យាការពារជាតិជាយុទ្ធសាស្ត្រ ទេសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវអាកាស។

មុននោះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មប្រេង ឧស្ម័ន និងអាកាសចរណ៍អាហ្វ្រិកខាងត្បូង និងជួបជាមួយអនុប្រធានសភាពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង៕

TAG
VOV/VOVworld/វៀតណាម/អាហ្វ្រិកខាងត្បូង/ចុះហត្ថលេខា/កិច្ចព្រមព្រៀង/សហប្រតិបត្តិការ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត