logo

វៀតណាម និង EU សម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

2025/11/28 | 09:45:08
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU - ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រួមជាមួយសហគ្រាសសំខាន់ៗជួរមុខជិត ៤០ នៃសហភាពអឺរ៉ុប (EU) ដែលបានមកទស្សនានិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី ឡោក ហ្វាម មិញជីញ ទទួលជួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រួមជាមួយសហគ្រាសសំខាន់ៗជួរមុខជិត ៤០ របស់ EU។ រូបថត៖ VOV

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពអឺរ៉ុប និងសហគមន៍ធុរកិច្ចសហភាពអឺរ៉ុបសម្របសម្រួលដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយបើកបន្ថែមទៀតនូវទីផ្សារសម្រាប់គ្នាទៅវិញទៅមក។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល កសិកម្មស្អាត ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហគ្រាសជំរុញប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៧ ដែលនៅសល់ឱ្យបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅឆ្នាំនេះ ដើម្បីបង្កើតរបកគំហើញថ្មីមួយក្នុងវិស័យវិនិយោគរវាងភាគីទាំងពីរ។ ទាក់ទងនឹងបញ្ហា "កាតលឿង" IUU លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ “យើងខ្ញុំកំពុងធ្វើការយ៉ាងសកម្មលើការងារនេះ។ បច្ចុប្បន្ន ក្រុមការងារកំពុងត្រូវបានបញ្ជូនទៅគ្រប់ខេត្ត និងក្រុង ដើម្បីពិនិត្យឡើងវិញនូវការងារនេះ ស្របតាមអនុសាសន៍របស់ EC។ រាល់អនុសាសន៍ទាំងអស់របស់ EC យើងកំពុងអនុវត្តន៍យ៉ាងសកម្ម។   ខ្ញុំស្នើឱ្យលោកអ្នកបញ្ចេញមតិក្នុងការដកកាតលឿង IUU ផងដែរ”។

ចំណែកលោក Jens Rübbert ប្រធាន EU-ABC បានមានប្រសាសន៍ថា អាជីវកម្មអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមលើការបើកចំហពាណិជ្ជកម្ម ការបន្តកែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ច ក៏ដូចជាស្ថិរភាពក្នុងប្រទេស។ លោក Jens Rubbert បានបញ្ជាក់ថា ភាគីទាំងពីរមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនាពេលអនាគត។ នៅក្នុងកិច្ចប្រជុំនេះ  លោក Bruno Jaspaert ប្រធាន EuroCham បានឲ្យដឹងថា អាជីវកម្មសហភាពអឺរ៉ុបបានបរិច្ចាគប្រាក់ចំនួន ៨៨.០០០ អឺរ៉ូ ដើម្បីឧបត្ថម្ភដល់វៀតណាមក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ៕

TAG
VOV/VOVworld/វៀតណាម/EU/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី/EVFTA

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត