logo

វៀតណាម-នូវែលសេឡង់ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៣

2025/11/27 | 10:39:58

(VOVWORLD) - នាថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winstons Peters  បាន ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-នូវែលសេឡង់លើកទី៣ (FMM-3)។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winstons Peters។ (រូបថត៖ baoquocte.vn)
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលឆ្នាំ២០២៥-២០៣០។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើការបន្តរក្សាសន្ទុះនៃការអភិវឌ្ឍ ទំនាក់ទំនង បង្កើនទំនុកចិត្តនយោបាយ និងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួលដើម្បី អនុវត្តន៍ផែនការសកម្មភាពដែលទើបចុះហត្ថលេខានេះប្រកបដោយប្រសិទ្ធភាព។
រូបថត៖ baoquocte.vn
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចទាំងពីរ ដោយអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិ យោគនៅតែមានសក្តានុពលច្រើន ហើយចាំបាច់ត្រូវដាក់ពង្រាយវិធានការឲ្យកាន់តែ ខ្លាំងក្លានិងទម្លុះទម្លាយជាងមុន ដើម្បី ខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ ដោយផ្តោតលើការបង្កើនការតភ្ជាប់ អាជីវកម្ម និងសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិក។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានប្រគល់កំណត់ទូត ដោយ ប្រកាសពីជំនួយឧបត្ថម្ភចំនួន ៣ លានដុល្លារនូវែលសេឡង់ (ជាង ១,៧ លានដុល្លារ អាមេរិក) ពីរដ្ឋាភិបាលនូវែលសេឡង់ ដល់ប្រទេសវៀតណាម ដើម្បីជំនះពុះពារលើ ផលវិបាកនៃព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ៕
TAG
VOV/VOVworld/វៀតណាម/នូវែលសេឡង់/កិច្ចប្រជុំ/រដ្ឋមន្ត្រីការបរទេស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត