logo

វៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍

2026/1/9 | 09:06:00
(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ដើម្បីរៀបចំពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) អំពីបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin); និងសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។
គណប្រតិភូធ្វើពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ(Digital Twin)។ រូបថត៖ VOV

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង អនុប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ដៃគូបារាំងនិងអឺរ៉ុបលើបរិយាកាសវិនិយោគ និងអាជីវកម្ម ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម នៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ដើម្បីធានាថា មជ្ឈមណ្ឌលទាំងនេះដំណើរការប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រីលោក ង្វៀន ជី យ៊ុង បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Dassault Système  ខិតខំឱ្យមានវិស្វករដែលមានគុណភាពខ្ពស់ចំនួន ១.០០០ នាក់ ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅវៀតណាម នៅឆ្នាំ ២០៣០។

 ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ VOV

ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក ដើម្បីផ្ទេរបច្ចេកវិទ្យា។   លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយតែងតែរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព និងយូរអង្វែង។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ រូបថត៖ VOV

ពីសំណាក់ក្រុមហ៊ុន Dassault Systèmes លោក Samson Khaou អនុប្រធានប្រតិបត្តិទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ព្រឹត្តិការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការចូលរួមជាង ២០ ឆ្នាំរបស់ Dassault Systèmes ជាមួយអាជីវកម្ម  និងមជ្ឈដ្ឋានអ្នកសិក្សាវៀតណាម ដែលពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មរបស់វៀតណាម៕

TAG
VOV/VOVworl/វៀតណាម/ឱកាស/កិច្ចសហប្រតិបត្តិការ/ការ​ផ្ទេរបច្ចេកវិទ្យា/នវានុវត្តន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត