logo

វៀតណាមបង្ហាញពីតួនាតីនិងទំនួលខុសត្រូវចំពោះសន្តិភាពពិភពលោក

2026/1/29 | 11:33:28
(VOVWORLD) - វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងការអនុវត្តផែនការសន្តិភាព តាមនោះ បញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់តំបន់ហ្គាហ្សា។ (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា បានបង្ហាញពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ឆ្ពោះទៅរកការដោះស្រាយជម្លោះជាទូទៅ។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ "វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងការអនុវត្តផែនការសន្តិភាព តាមនោះ បញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ "៕

TAG
VOV/VOVworld/វៀតណាម/ទំនួលខុសត្រូវ/សន្តិភាព/ពិភពលោក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត