logo

វៀតណាមបញ្ជាក់ពីតួនាទីជាគោលដៅទេសចរណ៍ដ៏ល្អបំផុត នៅទីផ្សារអ៊ីស្រាអែល

2026/2/2 | 07:23:13
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិមេឌីទែរ៉ាណេ (IMTM) លើកទី៣២ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នាយប់ថ្ងៃទី១ ខែកុម្ភៈ ក្រុមហ៊ុន Authentic Asia DMC សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Little Hoi An, Vietstar Cruises Investment JSC និង Destination Chase បានរៀបចំសិក្ខាសាលាឯកទេសក្រោមប្រធានបទ “វៀតណាម - គោលដៅដ៏ល្អបំផុត សម្រាប់ភ្ញៀវទេសចរអ៊ីស្រាអែល”។
វៀតណាមបញ្ជាក់ពីតួនាទីជាគោលដៅទេសចរណ៍ដ៏ល្អបំផុត នៅទីផ្សារអ៊ីស្រាអែល។ រូបភាព៖ TTXVN

នៅក្នុងសិក្ខាសាលានេះ ភាគីនានាបានធ្វើបច្ចុប្បន្នភាពយ៉ាងទូលំទូលាយស្តីពីសក្តានុពលទេសចរណ៍វៀតណាម ឧទ្ទេសនាមអំពីប្រព័ន្ធសេវាកម្មទេសចរណ៍ សមត្ថភាពអនុវត្តផលិតផលដូចជា ទេសចរណ៍រួមក្រុមតាមកាលកំណត់ (tour series) ទេសចរណ៍ពានរង្វាន់ (incentive) និងទេសចរណ៍តាមតម្រូវការ (tailor-made) ហើយបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ផលិតផលឱ្យស្របតាមតម្រូវការរបស់ភ្ញៀវទេសចរអ៊ីស្រាអែល ក្នុងដំណាក់កាល ២០២៦-២០២៧។

នេះគឺជាពិព័រណ៍ទេសចរណ៍វិជ្ជាជីវៈដ៏ធំបំផុតនៅអ៊ីស្រាអែល និងតំបន់មេឌីទែរ៉ាណេ ដែលត្រូវបានរៀបចំឡើងជាប្រចាំអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក។ ពិព័រណ៍ឆ្នាំនេះនឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍ Expo Tel Aviv ដោយប្រមូលផ្តុំស្តង់ទំនិញជិត ២០០ និងតំណាងរាប់ពាន់នាក់មកពីប្រទេសជាង៥០។ ការចូលរួមរបស់សហគ្រាសទេសចរណ៍វៀតណាម បានគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមនៅទីផ្សារមជ្ឈិមបូព៌ា - មេឌីទែរ៉ាណេ៕

TAG
VOV/VOVworld/វៀតណាម/ទេសចរណ៍/ទីផ្សារ/អ៊ីស្រាអែល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត