logo

វៀតណាមបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព

2026/2/17 | 09:19:44
(VOVWORLD) - ចាប់ពីថ្ងៃស្អែក (ថ្ងៃទី១៨ ខែកុម្ភៈ) ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាបក្ស លោក តូ ឡឹម នឹងមានដំណើរទស្សនកិច្ចការងារទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក ក្នុងនាមជាសមាជិកស្ថាបនិក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យុង ឆ្លើយសំណួរអំពីគោលបំណងសំខាន់ៗ និងសារសំខាន់ដែលអគ្គលេខាបក្សលោក តូ ឡឹមបាននាំយកមកសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចការងារលើកនេះ (រូបថត៖TTXVN)

នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ វៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យុង បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOV ប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។

“លោកអគ្គលេខាបក្សនឹងចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាដើម្បីផ្លាស់ប្តូរទស្សនៈ និងកំណត់ការងារដែលក្រុមប្រឹក្សានឹងត្រូវធ្វើ ដើម្បីអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមបង្ហាញពីការគាំទ្រ និងការត្រៀមខ្លួនរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាពនិងការអភិវឌ្ឍ”។

យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន កួក យុង ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងវៀតណាម-សហរដ្ឋ អាមេរិកនាពេលខាងមុខ៕

TAG
VOV/VOVworld/វៀតណាម/តួនាទី/សមាជិក/ស្ថាបនិក/ក្រុមប្រឹក្សាសន្តិភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត