logo

វៀតណាមបន្តជាចំណុចភ្លឺក្នុងការទាក់ទាញ FDI

2026/2/28 | 08:30:48

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ ស្ថានីយ៍ Sputnik (រុស្ស៊ី) បានចុះផ្សាយអត្ថបទមួយអំពីភាពទាក់ទាញរបស់វៀតណាមចំពោះទុនវិនិ
យោគផ្ទាល់ពីបរទេស (FDI) ដោយបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាមបានទាក់ទាញចំនួនដើមទុន FDI ច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយគ្រោងនឹងបន្តរក្សាភាពទាក់ទាញនេះនៅឆ្នាំ ២០២៦។

យោងតាមអត្ថបទ ក្រុមហ៊ុនច្បាប់អន្តរជាតិ D’Andrea Partners (DP Group) ដែលបង្កើតឡើងនៅប្រទេសអ៊ីតាលី បានវាយតម្លៃថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពលបំផុតទាំង ៧ នៅក្នុងតំបន់អាស៊ី។ ដោយដកស្រង់តួរលេខពីអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុវៀតណាម) ក្រុមហ៊ុន DP Group បានបញ្ជាក់ថា ដោយឡែកក្នុងខែមករាឆ្នាំ២០២៦ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតដែលបានកត់ត្រានៅក្នុងខែមករាក្នុងរយៈពេល៥ឆ្នាំកន្លងមក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើយថាទស្សន៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម។

ក្រុមហ៊ុន DP Group ក៏បានចាត់ទុកផងដែរថា គោលនយោបាយថ្មីរបស់ប្រទេសវៀតណាមកាន់តែផ្ដោតសំខាន់លើបច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរចំណេះដឹង ដែលបង្កើតជាមូលដ្ឋានសម្រាប់កំណើនរយៈពេលវែង។ លើសពីនេះ វៀតណាមក៏ផ្តោតលើការអភិវឌ្ឍវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ដែលមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ យោងតាមក្រុមហ៊ុន DP Group ប្រទេសវៀតណាមកំពុងលេចចេញជាគោលដៅឈានមុខគេមួយរបស់អាស៊ីសម្រាប់ទាក់ទាញការវិនិយោគបរទេស មិនត្រឹមតែទាក់ទងនឹងទំហំប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង ក្នុងបរិបទនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងនៃលំហូរមូលធនសកល៕

TAG
VOV/VOVworld/FDI/វៀតណាម/ទាក់ទាញ/ទុនវិនិយោគ/Sputnik

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត