(VOVWORLD) - នាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពមិនអចិន្ត្រៃយ៍ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធី ធូ ហាំង បានបញ្ជាក់ថា មហាសន្និបាតលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម; ដោយសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យថ្មី វៀតណាមបន្តប្រកាន់ខ្ជាប់ខ្ជួននូវគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ពិពិធកម្ម; ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
ទិដ្ឋភាពនៃពិធី (រូបថត៖ baoquocte.vn) |
លោកស្រីអនុរដ្ឋមន្ត្រី ឡេ ធី ធូ ហាំង បានសម្តែងក្តីសង្ឃឹមថា បណ្តាឯកអគ្គរដ្ឋទូតនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ដោយលើកកម្ពស់ការអនុវត្តវិស័យសហប្រតិបត្តិការសំខាន់ៗ ដូចជាបង្កើនទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
បណ្តាឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម; សម្តែងបំណងប្រាថ្នាចង់បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកចំណង់មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាមកាន់តែជាក់ស្តែងនិងស៊ីជម្រៅថែមទៀត៕








