logo

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស

2026/1/8 | 08:40:00

(VOVWORLD) - កាលពីរសៀលថ្ងៃទី៧ ខែមករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយជុង (Le Hoai Trung) បានធ្វើជាអធិបតីក្នុងជំនួបជាមួយបណ្ដាស្ថាប័នតំណាងការទូតបរទេស និងអង្គការអន្តរជាតិនៅវៀតណាម ដើម្បីផ្ដល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ទិដ្ឋភាពនៃជំនួបផ្ដល់ព័ត៌មានស្ដីពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ Thanh Long/baoquocte.vn)
ថ្លែងនៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់ថា មហា សន្និបាតលើកទី១៤ របស់បក្ស មានអត្ថន័យជារបត់ និងជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង ជម្រាបជូនស្ថាប័នតំណាងការទូតបរទេស និងអង្គការអន្តរជាតិនៅវៀតណាមអំពីការរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ Thanh Long/baoquocte.vn)
ទាក់ទងនឹងគោលមាគ៌ាកិច្ចការបរទេសនៅក្នុងឯកសារដែលបានដាក់ជូនមហាសន្និបាត លោករដ្ឋមន្ត្រី លោក ឡេ ហយជុង បានសង្កត់ធ្ងន់លើការទទួលមរតកនូវគោលមាគ៌ាកិច្ចការបរទេសក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ព្រមទាំងបំពេញបន្ថែមនូវគោលជំហរដឹកនាំថា ការពង្រឹងការការពារជាតិ សន្តិសុខ ការលើកកម្ពស់ទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ គឺជាភារកិច្ចដ៏សែនសំខាន់ និងជាប្រចាំ។
“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺ ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនិយម និងការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស; ធានាផលប្រយោជន៍ប្រទេសជាតិខ្ពស់បំផុតដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការដោយសមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ; ចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ”។
នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតកន្លងទៅ។ (រូបថត៖ Thanh Long/baoquocte.vn)
នៅក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតជាច្រើនបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់វៀតណាម ហើយបានសម្តែងការរំពឹងទុកចំពោះទិសដៅអភិវឌ្ឍន៍នាពេលអនាគត។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានវាយតម្លៃថា៖
“ប្រការដែលបានបំផុសគំនិតយ៉ាងពិតប្រាកដ ដល់រឿងរ៉ាវរបស់ប្រទេសវៀតណាម មិនមែនគ្រាន់តែជាតួរលេខសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តដើម្បីធានាថា កំណើនសេដ្ឋកិច្ចនឹងនាំមកនូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នាទៀតផង។ នោះគឺជាការសន្យាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមនុស្ស កាត់បន្ថយវិសមភាព និងការពង្រឹងស្ថាប័ន។ នោះគឺជាភាពក្លាហាននៅពេលប្រឈមមុខនឹងភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ខណៈពេលដែលខិតខំប្រឹងប្រែងដើម្បីអនាគតដ៏បៃតងនិងមានភាពធន់ជាងមុន”។
បណ្ដាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នបរទេសប្រចាំនៅប្រទេសវៀតណាម ក៏បានជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យយ៉ាងធំធេង៕
TAG
VOV/VOVworld/វៀតណាម/ផ្ដល់ព័ត៌មាន/មហាសន្និបាត/លើកទី ១៤/បក្សកុម្មុយនិស្ត/រដ្ឋមន្រ្តីការបរទេស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត