logo

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP និង WHO ក្នុងការកែលម្អគុណភាពខ្យល់

2026/3/11 | 10:56:27

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែមីនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានទទួលជួបជាមួយលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិកាក្នុងការកែលម្អគុណភាពខ្យល់។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ទទួលជួបជាមួយលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម។ (រូបថត៖ VGP)

ក្នុងជំនួបនេះ តំណាងមកពី UNDP និង WHO បានបញ្ជាក់ថា ភាគីទាំងពីរកំពុងផ្តោតលើការគាំទ្រវៀតណាមលើវិស័យសំខាន់ៗចំនួន ៥ ទាក់ទងនឹងការបំពុលខ្យល់ រួមមាន៖ ការសុក្រិតគោលនយោបាយ និងក្របខ័ណ្ឌច្បាប់; ការកសាងប្រព័ន្ធតាមដាននិងព្រមានជាមុន; ការស្រាវជ្រាវនិងការធ្វើបញ្ជីសារពើភ័ណ្ឌនៃការបំភាយឧស្ម័ន; ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន; ការតភ្ជាប់ដំណោះស្រាយគ្រប់គ្រងការបំពុលខ្យល់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយកោតសរសើរចំពោះការគាំទ្រពី UNDP និង WHO ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានបញ្ជាក់ថា វៀតណាមមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយ UNDP និង WHO ដោយផ្លាស់ប្តូរ និងជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ទាក់ទងនឹងបញ្ហាបំពុលខ្យល់ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមអាចជ្រើសរើសទីក្រុងហាណូយជាតំបន់សាកល្បង ដោយកៀរគរជំនួយឧបត្ថម្ភ និងការចូលរួមពីអង្គការអន្តរជាតិនានា ដើម្បីបង្កើតគំរូគ្រប់គ្រងការបំពុលខ្យល់ ពីនោះទាញយកបទពិសោធន៍ និងចម្លងនៅក្នុងតំបន់ផ្សេងទៀតលើទូទាំងប្រទេស៕

TAG
VOV/VOVworld/វៀតណាម/UNDP/WHO/គុណភាពខ្យល់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត