logo

វៀតណាមមិនត្រឹមតែតស៊ូដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាពនៅសមុទ្រខាងកើតទៀតផង

2019/8/1 | 11:25:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ការដែលប្រទេសចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បានទាក់ទាញការ យកចិត្តទុកដាក់របស់អ្នកប្រាជ្ញនៅក្នុងតំបន់និងអន្តរជាតិ ដែលក្នុងនោះមានអ្នក ជំនាញនិងអ្នកប្រាជ្ញឥណ្ឌូនេស៊ីទៀតផង។
លោក Gilang Hambara អ្នកជំនាញខាង ទំនាក់ទំនងអន្តរជាតិចំណុះវិទ្យាស្ថានយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ឥណ្ឌូនេស៊ី ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំឥណ្ឌូនេស៊ី (រូបថត៖ VOV)

ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំឥណ្ឌូនេស៊ី លោក Gilang Hambara អ្នកជំនាញខាង ទំនាក់ទំនងអន្តរជាតិចំណុះវិទ្យាស្ថានយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ឥណ្ឌូ នេស៊ីបានចាត់ទុកថា៖

        “ជាប្រទេសដែលមានអធិបតេយ្យភាព វៀតណាមមានសិទ្ធិគ្រប់គ្រាន់ដើម្បី ថ្កោលទោសអំពើរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន។ នាវាចិនបានទៅ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ នេះជាសកម្មភាពខុសច្បាប់”។

        តាមលោក Gilang បានបន្តថា រាល់សកម្មភាពដោយឯកតោភាគីរបស់ ចិននាពេលថ្មីៗនេះដូចជាពន្លិចនាវានេសាទរបស់ហ្វីលីពីន ឬបញ្ជូននាវាស្រាវ ជ្រាវចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមនោះ បានសរអោយឃើញថា ចិនបានមើលងាយច្បាប់អន្តរជាតិ ហើយបង្កការខូចខាតដល់ស្ថិរភាពនៅ សមុទ្រខាងកើត។ លោក Gilang បានលើកច្បាស់ថា៖

        “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានរំលោភលើមាត្រាជាច្រើនក្នុង UNCLOS 1982។ នាឆ្នាំ២០១៣ ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងចិនជូនតុលាការអាជ្ញា កណ្ដាលអន្តរជាតិ (PCA)។ ប៉ុន្តែ ចិនបានច្រានចោលសាលក្រមរបស់ PCA ស្ដីពី សកម្មភាពខុសច្បាប់នានាដូចជាការកសាងកោះសិប្បនិម្មិត ការបំផ្លិចបំផ្លាញ បរិស្ថាន និងការប្រកាសពីខ្សែ៩កំណាត់។ អាចនិយាយបានថា ចំពោះរាល់ការ កំណត់របស់ UNCLOS ឬ PCA គឺចិនសុទ្ធតែមិនគោរពយ៉ាងពេញលេញនោះ ឡើយ”៕

TAG
VOV/VOVworld/វៀតណាម/ចិន/សមុទ្រខាងកើត/អធិបតេយ្យភាព/ច្បាប់អន្តរជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត