logo

វៀតណាមមានបំណងចង់សហប្រតិបត្តិការជាមួយសហគ្រាសអាមេរិកក្នុងវិស័យបច្ចេកវិទ្យា អភិបាលកិច្ច និងនវានុវត្តន៍

2026/3/31 | 08:29:34

(VOVWORLD) - លោក Nguyen Thanh Nghi បានបញ្ជាក់ថា គណៈ
កម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម មានបំណងចង់បន្តទទួលបានការអមដំណើរ ការចែករំលែកបទពិសោធន៍ និងការផ្ដល់យោបល់ ពីដៃគូអន្តរជាតិក្នុងដំណើរការធ្វើសេនាធិការចំពោះបក្ស និងរដ្ឋ អំពីការតំរង់ទិសគោលនយោបាយសំខាន់ៗ ដើម្បីកសាងបរិយាកាសវិនិយោគ អាជីវកម្មឲ្យកាន់តែអំណោយផល ប្រកួតប្រជែង និងទាក់ទាញនៅក្នុងតំបន់។

លោក Nguyen Thanh Nghi ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ទទួលជួបជាមួយលោក Daniel J. Kritenbrink អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន The Asia Group (TAG)។ (រូបថត៖ Phuong Hoa/TTXVN)

នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ ថ្លែងនៅក្នុងជំនួបជាមួយលោក Daniel J. Kritenbrink អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន The Asia Group (TAG) លោក Nguyen Thanh Nghi ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ និងមានបំណងថា សហគ្រាសអាមេរិក ជាមួយននឹងប្រៀបខ្លាំងខាងបច្ចេកវិទ្យា អភិបាលកិច្ច និងនវានុវត្តន៍ នឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ លោក Nguyen Thanh Nghi បានបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម មានបំណងចង់បន្តទទួលបានការអមដំណើរ ការចែករំលែកបទពិសោធន៍ និងការផ្ដល់យោបល់ ពីដៃគូអន្តរជាតិក្នុងដំណើរការធ្វើសេនាធិការចំពោះបក្ស និងរដ្ឋ អំពីការតំរង់ទិសគោលនយោបាយសំខាន់ៗ ដើម្បីកសាងបរិយាកាសវិនិយោគ អាជីវកម្មឲ្យកាន់តែអំណោយផល ប្រកួតប្រជែង និងទាក់ទាញនៅក្នុងតំបន់។

រីឯខ្លួនវិញ លោក Daniel J. Kritenbrink បានបញ្ជាក់ថា TAG យល់ច្បាស់ពីតួនាទីរបស់ខ្លួន ដែលជាស្ពានតភ្ជាប់សហគ្រាសអាមេរិកក្នុងដំណើរការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា វៀតណាមគឺជាបរិយាកាសវិនិយោគដ៏ទាក់ទាញមួយដែលមានកម្លាំងពលកម្មច្រើន និងស្ថិរភាពនយោបាយ ដូច្នេះលោករំពឹងថា សហគ្រាសអាមេរិក នឹងមកវិនិយោគនៅវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

TAG
VOV/VOVworld/វៀតណាម/អាមេរិក/សហប្រតិបត្តិការ/បច្ចេកវិទ្យា/អភិបាលកិច្ច/នវានុវត្តន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត