ថ្ងៃទី២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein មានដំណើរទស្សនកិច្ចជា
ផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ។ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Thein Seinកឺសំដៅជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី
និងកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរជាមួយវៀតណាម ពិសេសគឺលើវិស័យ
ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២។
ទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទ្វេភាគីបានក៍មានជំហានអភិវឌ្ឍន៍
សកម្មផងដែរ។វៀតណាមបានបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុង
Yangon ពីទីក្រុងហូជីមិញទៅ ទីក្រុងYangon ។ទន្ទឹមនឹងនោះវៀតណាមនៅបើកការិ
យាល័យដំណាងយ៉ាងច្រើននៅ មីយ៉ាន់ម៉ាដូចជាការិយាល័យដំណាងអាកាសចរណ៍
វៀតណាម-ការិយាល័យដំណាងនៃធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមនិង ការិ
យាល័យដំណាងប្រេងឥន្ឋនះវៀតណាមជាដើម។ក្នុងឆ្នាំ២០១១កន្លងទៅនេះ ភាគីទាំង
២នៅរៀបចំផ្សាណាត់ពាណិជ្ជកម្មនៅប្រទេសនិមួយៗសំដៅបង្កលក្ខណះងាយស្រួល
ឲ្យទំនិញមកដល់ប្រជាជននៃប្រទេសទាំង២ រួមចំណែកជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជ
កម្មនិងការវិនិយោគទ្វេភាគីទៀតផង។តាមតួលេខស្ថិតិថាដំលៃបា្រក់ពាណិជ្ជកម្មទ្វេ
ភាគីវៀតណាម-មីយ៉ាន់ម៉ាក្នុងឆ្នាំ២០១១ទទួល១៧០លានដុល្លារសហរដ្ឋអាមេរិក។ប៉ុន្តែតាមអនុប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយនិងពាណិជ្ជកម្មនៃក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាមLe Quang Lanថាតួលេខនេះនៅទាបបើប្រៀបនឹងសក្តានុ
ភាពនៃប្រទេសនិមួយៗ។ដោយហេតុនេះបណ្តាក្រសួងនិងស្ថាប័ននៃប្រទេសទាំង២មាន
កិច្ចកាជាច្រើនគប្បីធ្វើ។ “ នាបច្ចុប្បន្ន ដំលៃបា្រក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម-មីយ៉ាន់
ម៉ា នៅកំរិតទាបណាស់បើប្រៀបនឹងដំលៃបា្រក់ពាណិជ្ជកម្មសរុបក្នុង ASEAN។
ដោយហេតុនេះយើងខ្ញុំកំពុងស្វែងរកវិធានការនានាសំដៅជំរុញ ពាណិជ្ជកម្មទ្វេភាគី
ផងនិងពហុភាគីផង។ក្នុងនោះមានសកម្មភាពទាក់ទិនដល់ព័ត៏មាននិងផ្លាស់ប្តូរគណះប្រតិ
ភូអង្គភាពអាជីវកម្ម“។
ទន្ទឹមនឹងនោះភាគីទាំង២នៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរុក្ខាកម្មនិងជ
លផលជាដើម។ពិសេសគឺក្នុងដំណើរទស្សនកិច្ចមីយ៉ាន់ម៉ារបស់នាយកដរដ្ឋមន្រ្តីវៀត
ណាមNguyen Tan Dung នា ឆ្នាំ២០១១ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានឯកភាពបន្តលៃ
ទុកអាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគរវាង
ប្រទេសទាំង២យ៉ាងខ្លាំងក្លាថែមទៀត។និងក្នុង ដំណើរទស្សនកិច្ចវៀតណាមលើកនេះ
របស់ប្រធានាធិបតី Thein Sein ភាគីទាំង២សុទ្ឋតែចង់អះអាងនូវការប្តេជ្ញាចិត្តសហប្រតិប
ត្តិការដើម្បីផលប្រយោធនៃប្រទេសនិមួយៗ។អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
Pham Quang Vinh បានចាត់ទុកថា “ក្នុងរយះ១ឆ្នាំកន្លងទៅវៀតណាមនិងមីយ៉ាន់ម៉ាបាន
បង្កើតក្របខ័ណសហប្រតិបត្តិការនិងបណ្តាមូលដ្ឋានសហប្រតិបត្តិការលើវិស័យពាណិជ្ជ
កម្មនយោបាយដល់កិច្ចការបរទេសនិងសន្តិសុខការពារប្រទេស “។
![]() ប្រទេសម៉ីយ៉ាន់ម៉ា(Internet). |
ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានាធិបតី Thein Seinពិតជាបង្កើតកំលាំង
ចលកថ្មី១ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២។បណ្តាខ្លឹមសារដែលយកមកពិភាគ្សានិង
ការព្រមព្រៀងសហប្រតិបត្តិការដែលត្រូវបានចុះហេត្ថលេខាលើកនេះជាសក្ខីភាពឲ្យ
យថាទស្សសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមជាមួយមីយ៉ាន់ម៉ានាសព្វថ្ងៃនិងក្នុង
អានាគត៕








