logo

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការថាមពលជាមួយសហគ្រាសអាមេរិក

2026/3/11 | 08:40:56
(VOVWORLD) - កាលពីថ្ងៃទី ១០ ខែមីនា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន GE Vernova (សហរដ្ឋអាមេរិក) បានរៀបចំវេទិកា “ថាមពលស្ថាបនាការផ្លាស់ប្តូរ”។ 
ទិដ្ឋភាពនៃវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

ថ្លែងនៅក្នុងវេទិកានេះ រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ២០៥០ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូអន្តរជាតិ ជាពិសេសបណ្ដាសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាថាមពលឈានមុខគេលើពិភពលោក។

រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung ថ្លែងនៅវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

“ក្នុងនាមជាទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងវិស័យថាមពល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមមានការយកចិត្តទុកដាក់និងត្រៀមខ្លួនជានិច្ច ដើម្បីអមដំណើរសហគ្រាសអន្តរជាតិក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលរបស់វៀតណាម។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តធ្វើសេនាធិការដល់អាជ្ញាធរមានសមត្ថកិច្ចអំពីការសុក្រិតច្រករបៀងផ្លូវច្បាប់ ការកែលម្អបរិយាកាសវិនិយោគ និងការជំរុញយន្តការសហប្រតិបត្តិការ សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសឱ្យចូលរួមកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងថាមពលនៅវៀតណាម”។

ក្នុងពេលជាមួយគ្នានោះ លោក Roger Martella អគ្គនាយកប្រតិបត្តិសកលរបស់ GE Vernova បានសង្កត់ធ្ងន់ថា៖

“យើងជានិច្ចកាលកំណត់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសារសំខាន់យុទ្ធសាស្ត្របំផុតនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងការកាត់បន្ថយកាបូន។ ចាប់តាំងពីពេលដែលយើងបានពិភាក្សាអំពីយុទ្ធសាស្ត្រអាជីវកម្មកាលពីបួនឆ្នាំមុន យើងបានកំណត់ប្រទេសវៀតណាមជាគោលដៅនិងជាដៃគូអភិវឌ្ឍន៍មួយរបស់យើងនៅលើដំណើរនេះ។ ពីព្រោះ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពតម្រូវការថាមពលរបស់ខ្លួន ពីនោះនាំមកនូវការអភិវឌ្ឍដល់ប្រជាជនជាទូទៅ។ ក្នុងពេលជាមួយគ្នានោះ ប្រទេសវៀតណាមនៅតែសន្យាឆ្ពោះទៅរកការកាត់បន្ថយកាបូន ហើយគំរូប្រតិបត្តិការនេះគឺស្របនឹងបេសកកម្ម និងចក្ខុវិស័យរបស់ GE Vernova”៕

TAG
VOV/VOVworld/សហប្រតិបត្តិការ/ថាមពល/វៀតណាម/អាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត