logo

វៀតណាមរួមដំណើរជាមួយបណ្តាប្រទេសអនុតំបន់មេគង្គអនុវត្តចក្ខុវិស័យ GMS-២០៣០

2025/11/29 | 08:41:14
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ២៧ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ “ជំរុញកំណើនប្រកបដោយបរិយាប័ន្ន អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងវិបុលភាព តាមរយៈការផ្សាភ្ជាប់អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន"។
កិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ២៧។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ GMS រហូតដល់ឆ្នាំ ២០៣០ និងទទួលស្គាល់សមិទ្ធផលជាច្រើនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទីក្រុង និងទេសចរណ៍។ ជាពិសេស យុទ្ធសាស្ត្រសហប្រតិបត្តិការថាមពលដំណាក់កាល ២០២៤ - ២០៣០ បានឯកភាពគ្នាលើចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរបៃតង និងសុវត្ថិភាព។ ក្នុងនោះ គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ានដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ។

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចែករំលែកគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយសង្កត់ធ្ងន់លើតួនាទីនៃវិមជ្ឈការដល់មូលដ្ឋាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលប្រកបដោយចីរភាព។ វៀតណាមបានបញ្ជាក់ថា ខ្លួននឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក ជាពិសេសនៅឆ្នាំ ២០២៦ នៅពេលដែលខ្លួនទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ GMS៕

TAG
VOV/VOVworld/កិច្ចប្រជុំ/រដ្ឋមន្ត្រី/អនុតំបន់/មេគង្គ/GMS/ថៃ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត