logo

វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNDP ក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

2026/2/5 | 08:10:00

(VOVWORLD) - អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោក Alexander de Croo បានធ្វើកិច្ចសន្ទនាអន្តរកម្មជាមួយប្រទេសជាសមាជិក ក្នុងនោះមានវៀតណាម  នាថ្ងៃទី ៣ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយ UNDP (រូបថត៖ ក្វាងទ្រុង/VOV-វ៉ាស៊ីនតោន)

អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាក់ស្តែងរបស់ UNDP  ដោយទទួលស្គាល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធ ភាពរវាងវៀតណាម និង UNDP ជាពិសេសនៅក្នុងវិស័យពង្រឹងភាពធន់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការការពារបរិស្ថាន។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះអាទិភាពនៃផែនការយុទ្ធសាស្ត្រ UNDP សម្រាប់ដំណាក់កាល២០២៦- ២០២៩។ ក្នុងពេលជាមួយគ្នានេះ គណៈប្រតិភូវៀតណាមបានស្នើឱ្យ UNDP បន្តពង្រឹងការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការអនុវត្តភាពជាដៃគូរួមគ្នាសម្រាប់ការផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP) ការលើកកម្ពស់វិទ្យា សាស្ត្រ  បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិតជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រធានគណៈ ប្រតិភូវៀតណាមបានអំពាវនាវឱ្យ UNDP បន្តដើរតួនាទីនាំមុខគេក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលទូទាំងប្រព័ន្ធ ដោយផ្អែកលើមេរៀនជាក់ស្តែងពីគំនិតផ្តួចផ្តើម “ឯកភាពលើសកម្មភាព”  ដែលបានអនុវត្តនៅវៀតណាម។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាមូលនិធិស្នូលដែលមានស្ថេរភាព ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ UNDP៕

TAG
VOV/VOVworld/វៀតណាម/វាយតម្លៃខ្ពស់/តួនាទី/UNDP/កិច្ចសហប្រតិបត្តិការ/ចីរភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត