logo

វៀតណាមសហការអភិវឌ្ឍន៍ឧស្សាហកម្មស៊ីមីកុងដុកទ័រជាមួយក្រុមហ៊ុនគ្រុប ASML របស់ហូឡង់

2026/1/18 | 07:04:00

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang ថ្មីៗនេះ មានជំនួបធ្វើការជាមួយលោក Eduard Stiphout អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្គត់ផ្គង់យុទ្ធសាស្ត្រ និងលទ្ធកម្មរបស់ក្រុមហ៊ុន ASML គ្រុប (ប្រទេស ហូឡង់)។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង្វៀន វ៉ាន់ ថាំង និងគណៈប្រតិភូ ASML គ្រុប  (រូបថត៖ គេហទំព័រផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុ)

ក្នុងជំនួបធ្វើការ លោករដ្ឋមន្ត្រី  ង្វៀន វ៉ាន់ ថាំង បានស្នើឱ្យក្រុមហ៊ុន ASML គ្រុបសហការជាមួយស្ថានទូតហូឡង់ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងដៃគូផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍អំពីស៊ីមីកុងដុកទ័ររបស់ NIC មានមូលដ្ឋាន Hoa Lac។ រួមជាមួយគ្នានោះ ឧបត្ថម្ភដល់អាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍរោងចក្រផលិតស៊ីមីកុងដុកទ័រដើមដំបូងនៅវៀតណាម។ ក្នុងពេលជាមួយគ្នានេះ អនុវត្តន៍សកម្មភាពបណ្តុះបណ្តាល ផ្លាស់ប្តូរអ្នកជំនាញ កម្មសិក្សា និងឧបត្ថម្ភអាហារូបករណ៍ក្នុងវិស័យស៊ីមីកុងដុកទ័រ។

ចំពោះខ្លួនវិញ លោក Eduard Stiphout បានថ្លែងថា ក្រុមហ៊ុន ASML គ្រុប កំពុងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសហការលើការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលស្រាវជ្រាវ និងអភិវឌ្ឍន៍ស៊ីមីកុងដុកទ័រ (R&D) នៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC); វាយតម្លៃលទ្ធភាពនៃការផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនសក្តានុពលនៅវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/សហការ/អភិវឌ្ឍន៍/ឧស្សាហកម្ម/ស៊ីមីកុងដុកទ័រ/ក្រុមហ៊ុនគ្រុប ASML/ហូឡង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត