លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Irineo C. Espino ទស្សនាការតាំងពិព័រណ៍រូបថតស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ហ្វីលីពីន។ (រូបថត៖ Tuan Huy/qdnd.vn) |
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយហ្វីលីពីន និងប្រទេសដទៃ ទៀត ខិតខំដោះស្រាយបញ្ហា និងការខ្វែងគំនិតគ្នានៅក្នុងតំបន់ ស្របតាមច្បាប់អន្តរ ជាតិ គោលការណ៍របស់អាស៊ាន និងការសម្របសម្រួលផលប្រយោជន៍ស្របច្បាប់ របស់ភាគីពាក់ព័ន្ធទាំងអស់។
ទិដ្ឋភាពនៃកិច្ចសន្ទនា។ (រូបថត៖ qdnd.vn) |
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា វៀតណាម និងហ្វីលីពីន គឺជាប្រទេសពីរដែលមានផលប្រយោជន៍ជា យុទ្ធសាស្ត្រក្នុងការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត ហើយមានបំណងចង់បន្តសម្របសម្រួលជំរុញជំហររបស់អាស៊ាន ក្នុងការដោះស្រាយការខ្វែងគំនិតទាំងអស់នៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗនេះ៕