logo

វៀតណាម-ឡាវឆ្ពោះទៅគោលដៅកំណើនពាណិជ្ជកម្ម ១០ ពាន់លានដុល្លារអាមេរិក

2025/12/2 | 08:00:00
(VOVWORLD) - នាថ្ងៃទី ១ ខែធ្នូ នៅរដ្ឋធានី វៀងចន្ទន៍ អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោកសុនសៃ ស៊ីផាន់ដុន (Sonexay Siphandone) អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បន្តដឹកនាំភ្នាក់ងារនៃប្រទេសទាំងពីរ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ (រូបថត៖ VOV)

លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; បន្តអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ ដោយធានាបាននូវវឌ្ឍនភាព; ជំរុញគម្រោងតភ្ជាប់ ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងថាមពល ដោយខិតខំសម្រេចបានគោលដៅកំណើនពាណិជ្ជកម្ម ៥ ពាន់លានដុល្លារអាមេរិក ដោយកំណត់គោលដៅ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំខាងមុខ។

លោកអគ្គលេខាបក្សក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ការពារ និងបំពេញល្អការងារព្រំដែន។ ជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានា ជាពិសេសខេត្តសំខាន់ៗ ទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ និងតំបន់ជាប់ព្រំដែន។

ចំពោះលោកនាយករដ្ឋមន្ត្រី សុនសៃ ស៊ីផាន់ដុន បានបញ្ជាក់ថា លោកនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មដែលវិនិយោគនៅឡាវ ព្រមទាំងតភ្ជាប់ទំនាក់ទំនង និងកែលម្អបរិយាកាសវិនិយោគជាក់ស្តែង ដោយលើកទឹកចិត្តដល់សាជីវកម្មធំៗរបស់វៀតណាមឱ្យបន្តពង្រីកការវិនិយោគនៅឡាវ។

មុននោះ នៅក្នុងកិច្ចប្រជុំជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅឡាវ អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើឱ្យស្ថានទូត និងភ្នាក់ងារតំណាងវៀតណាមនៅឡាវ បង្កើតលក្ខខណ្ឌល្អបំផុតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជួយអាជីវកម្មវៀតណាមឱ្យសិក្សាអំពីឱកាសវិនិយោគ និងអាជីវកម្មនៅឡាវ និងជួយអាជីវកម្មឡាវទាក់ទងនឹងទីផ្សារវៀតណាម; សម្របសម្រួលជាមួយសហគមន៍ដើម្បីរក្សាសកម្មភាពវប្បធម៌ និងការអប់រំភាសាវៀតណាមសម្រាប់យុវជនវ័យក្មេង៕

TAG
VOV/VOVworld/វៀតណាម/ឡាវ/គោលដៅ/កំណើន/ពាណិជ្ជកម្ម/១០ ពាន់លានដុល្លារ/អាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត