logo

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសកលប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត

2025/12/18 | 09:00:00
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពី "ភាពជាដៃគូសកលប្រឆាំងនឹងការឆបោក តាមអ៊ីន ធឺណិត" ដោយរាជរដ្ឋាភិបាលថៃ សម្របសម្រួលជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) សហការរៀបចំឡើង ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧ និងទី ១៨ ខែធ្នូ នៅទីក្រុងបាងកក ប្រទេស ថៃ។
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖ VOV-Bangkok)

សន្និសីទនេះផ្តោតលើដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកប្រាសតាមអ៊ីនធឺណិត ដែលជាបញ្ហាប្រឈមឆ្លងដែនដែលទាក់ទងនឹងការជួញដូរមនុស្ស កម្លាំងពលកម្មដោយបង្ខំ និងការលាងលុយកខ្វក់។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ អាញ ទួន អញ្ជើញថ្លែងនៅក្នុងសន្និសីទ (រូបថត៖ PV/VOV-Bangkok)

អញ្ជើញថ្លែងនៅក្នុងវគ្គបើកសន្និសីទនាថ្ងៃទី ១៧ ខែធ្នូ លោក ឡេ អាញ់ ទួន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ការឆបោកតាមអ៊ីនធឺណិតគ្មានព្រំដែន  ហើយតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពី សហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាបន្តចុះហត្ថលេខា និងផ្តល់សច្ចាប័ន លើអនុសញ្ញាហាណូយប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយបានសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងភស្តុតាងអេឡិចត្រូនិកយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយឧក្រិដ្ឋកម្មប្រភេទនេះ។

សន្និសីទគ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃភាពជាដៃគូសកលប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត៕ 

TAG
VOV/VOVworld/វៀតណាម/អំពាវនាវ/កិច្ចសហប្រតិបត្តិការសកល/ប្រឆាំង/ការឆបោក/តាមអ៊ីនធឺណិត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត