logo

វៀតណាមអះអាងនូវអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ ទាំង២ Hoang Sa និងTruong Sa។

2012/2/23 | 11:32:38

(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម Luong Thanh Nghi បានមានប្រតិកម្មរបស់
វៀតណាមចំពោះការដែលសារព័ត៏មានចិនបានជូនដំនិង
ទាក់ទិនដល់សកម្មភាពនៃក្រសួងនិងផ្នែកមួយចំនួនរបស់ចិននៅ
សមុទ្រខាងកើត។

(VOVWORLD)-នាថ្ងៃទី​២៣កុម្ភះ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាម ​Luong Thanh Nghiបានមានប្រតិកម្មរបស់វៀតណាម
ចំពោះការដែលសារព័ត៏មានចិនបានជូនដំនិងទាក់ទិនដល់សកម្ម
ភាពនៃក្រសួងនិងផ្នែកមួយចំនួនរបស់ចិននៅសមុទ្រខាងកើត
កាលពីដើមឆ្នាំមក។នោះជាការដែលរដ្ឋមន្រ្តីគមនាគមចិនបាន
ទៅកាន់កោះ Hoang Sa។ប្រធាននាយកដ្ឋានកីឡាចិនទៅទស្សនា
កោះ​ Phu Lamដើម្បីពិនិត្យមើលការធ្វើសកម្មភាពកីឡានៅទីនេះ។និងប្រធាននាយកដ្ឋាននេសាទមណ្ឌលShanghai មានផែនការ
សាងសង់មូលដ្ឋាននេសាទត្រីនៅកោះ​ Phu Lam។អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម ​Luong Thanh Nghiបានអះអាងថា​វៀតណាមមានអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ
ទាំង​២​ Hoang Sa និង​Truong Sa។បណ្តាសកម្មភាពនៅ ប្រជុំកោះ
ទាំង​២​នេះដោយគ្មានការស្រុះចិត្តពីភាគីវៀតណាមគឺរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមដ៍ធ្ងន់ធ្ងរនិងដើរផ្ទុយទៅ
នឹងសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត( DO C)។វៀតណាមសំណូំមពរភាគីចិនបញ្ឈប់ភ្លាម
រាល់សកម្មភាពនិងលុបចោលបណ្តាគំរោងការណ៍ដែលរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមពោលខាងលើ​រួមជាមួយ
ភាគីទាក់ទិន​នានាសហប្រតិបត្តិការរក្សាសន្តិភាពស្ថិរភាពនៅ
សមុទ្រខាងកើត​និងអនុវត្តDO Cដោយមឹងម៉ាត់៕

TAG
ប្រតិកម្មវៀតណាម/ប្រជុំកោះ Hoang Sa និងTruong Sa/ចិន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត