logo

វត្ត Nom៖ ទីកន្លែងថែរក្សាសញ្ញាសម្គាល់នៃវប្បធម៌វៀតណាម

2018/9/12 | 11:19:26
(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ មានវត្តមួយ ដែលនៅតែរក្សាដដែលនូវភាពស្រស់ស្អាតបុរមបុរាណរបស់ខ្លួន។ នោះគឺវត្ត Nom ដែលស្ថិតនៅភូមិ Nom ឃុំ Dai Dong ស្រុក V an Lam ខេត្ត Hung Yen។
ទិដ្ឋភាពនៃវត្ត Nom (រូបថត៖ Internet) 


 
វត្ត Nom មានប្រសិទ្ធនាមថា “Linh thong co tu” ដែលមានន័យថា វត្តបុរម បុរាណស្ថិតនៅកណ្ដាលព្រៃស្រល់ដ៏ពិសិដ្ឋ។ វត្តនេះត្រូវបានជួសជុល កសាង ឡើងវិញនាសតវត្សទី១៧។

        វត្ត Nom ស្ថិតនៅក្រោមម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ។ ចូលតាមខ្លោងទ្វារ វត្ត យើងនឹងឃើញប៉មជួងនិងប៉មស្គរនៅសង្ខាង។

        លក្ខណៈពិសេសគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ ពេលមកដល់វត្ត Nom ម្ដងៗនោះ គឺបរិយកាសត្រជាក់ស្រួល បរិវេណធំទូលាយដោយមានសំណង់ ស្ថាបត្យកម្មវិសេសវិសាលជាច្រើន។ ទីធ្វើសក្ការៈបូជាព្រះម៉ែ គង់ ស៊ីអ៊ីម ស្ថិត នៅកណ្ដាលបឹងដែលមើលទៅដូចជាផ្កាឈូកដ៏ស្អាតឆើយឆាយមួយ។

        នាបច្ចុប្បន្ន វត្ត Nom នៅតែថែរក្សាវត្ថុតាងបុរមបុរាណពិសេសជាច្រើន ដែលវត្តផ្សេងៗគ្មានទេ ដូចជារូបចម្លាក់ដីដ៏សម្បូរបែប ជួងបុរាណ ឬពាក្យ ប្រស្នា ជាដើម។ លោក Tran Dinh Van អ្នកភូមិ Nom មួយរូបបានចែករំលែកថា៖

        “នៅវត្ត Nom លេចធ្លោបំផុតគឺឈ្មោះវត្ត។ ក្នុងទូទាំងប្រទេស មានវត្តជា ច្រើនដែលមានឈ្មោះដូចគ្នា ប៉ុន្តែមានវត្ត Nom តែមួយគត់ប៉ុណ្ណោះ។ ប្រការ ពិសេសមួយទៀតគឺ រូបចម្លាក់ទាំង១២៨រូបក្នុងវត្តនៅតែបានថែរក្សាដដែលចាប់ តាំងពីសតវត្សទី១៥មក។ ពាក្យប្រស្នាក៏បានរក្សាដដែលផងដែរ ដោយសារ ត្រូវបានធ្វើពីវត្ថុធាតុដើមល្អណាស់”។

        ពេលមកដល់វត្ត Nom ភ្ញៀវទេសចរក៏អាចទស្សនាប្រជុំចេតិយតម្កល់ទុក សរីរធាតុព្រះចៅអធិការដែលត្រូវបានកសាងឡើងដោយថ្មបាយក្រៀមនៅក្បែរ វត្តនេះទៀតផង។ វត្ត Nom តាំងពីយូរលង់ណាស់មកហើយ បានក្លាយទៅជាសាក្សី ប្រវត្តិសាស្ត្រដែលជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅទីនេះ ទាំងសម័យសង្គ្រាមផង និងសម័យសុខសន្តិភាពទៀតផង។ រួមជាមួយការអភិវឌ្ឍនិងសមាហរណកម្មនៃ ខឿនវប្បធម៌សហសម័យនោះ វត្ត Nom ក៏ដូចជាវត្តដទៃទៀតនៅតំបន់ជនបទ វៀតណាមដែរ ត្រូវបានអភិរក្សនិងពង្រីកតំលៃទាំងអស់។ ព្រះតេជគុណ Thich Hong Hue ព្រះចៅអធិការវត្ត Nom បានមានពុទ្ធដីការថា៖

        “ចំណងប្រាថ្នារបស់អ្នកភូមិក៏ដូចជាព្រះសង្ឃទាំងអស់នោះគឺ ត្រូវអភិរក្ស វប្បធម៌បុរមបុរាណជាមុនសិន បន្ទាប់នោះទើបជួសជុលកែលំអ។ ចំពោះសំណង់ ណាក៏ដោយ ត្រូវអភិរក្សផងប៉ុន្តែក៏ត្រូវអភិវឌ្ឍន៍ទៀតផង។ ក្នុងដំណើរការអភិវឌ្ឍ របស់ខ្លួន វត្ត Nom ត្រូវបានជួសជុលកែលំអជាច្រើនលើកច្រើនសារហើយ។ រហូតដល់សព្វថ្ងៃ ដោយទទួលបានការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់ជាន់ ថ្នាក់និងពុទ្ធសាសនិកគ្រប់ទិសទី វត្ត Nom ត្រូវបានជួសជុលកែលំអជាថ្មីម្ដង ទៀត”។

        ពេលមកដល់វត្ត Nom ភ្ញៀវទេសចរនឹងរកឃើញលក្ខណៈវិសេសវិសាល ជាច្រើនអំពីវត្តបុរមបុរាណមួយរបស់វៀតណាម។ ទន្ទឹមនឹងនេះ ស្ថិតនៅក្នុង មណ្ឌលកេរ្តិ៍ដំណែលភូមិ Nom ក៏មានខ្លោងទ្វារភូមិ Nom ស្ពាន Nom ផ្សារ Nom និងសាលាភូមិ Tam Giang ទៀតផង។ នេះក៏ជាទីកន្លែងគួរឲ្យចាប់អារម្មណ៍ ចំពោះភ្ញៀវទេសចរគ្រប់រូបផងដែរ។

        ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរពីគ្រប់ទិសទីមកធ្វើ សក្ការៈបូជានៅវត្ត Nom យ៉ាងច្រើនកុះករណាស់។ នេះជាលក្ខណៈវប្បធម៌ដែល មានតាំងពីយូរលង់ណាស់មកហើយ។ ដោយបង្កប់នូវតំលៃប្រពៃណីដ៏ឧត្តងឧត្តមនោះ វត្ត Nom ជានិច្ចកាលជាកេរ្តិ៍ដំណែលវប្បធម៌មួយដែលរួមចំណែកជំរុញជីវភាព រស់នៅខាងស្មារតីរបស់ប្រជាជន ព្រមទាំងបង្កើតឡើងសន្ទុះអភិវឌ្ឍសម្រាប់ខឿន វប្បធម៌វៀតណាមផងដែរ៕

TAG
VOV/VOVworld/វត្ត Nom

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត