logo

វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល

2024/12/15 | 11:00:00
(VOVWORLD) - នៅពេលបុណ្យណូអែលមកដល់ម្ដងៗ បរិយាកាសនៃពិធីបុណ្យចុងឆ្នាំនេះ តែងតែរីកសាយភាយពាសពេញគ្រប់ផ្លូវ ជាពិសេសនៅវិថី Hang Ma ខ័ណ្ឌ Hoan Kiem - ទីក្រុងហាណូយ។


ប៉ុន្មានថ្ងៃនេះ វិថី Hang Ma ត្រូវបានតុបតែងលម្អចម្រុះពណ៌ដើម្បីស្វាគមន៍បុណ្យណូអែល។
ហាងជាច្រើនត្រូវបានតុបតែងលម្អយ៉ាងស្អាតឆើតឆាយដើម្បីទាក់ទាញអតិថិជន។
ប្រដាប់ប្រដារដែលមិនអាចខ្វះបាន ដូចជា៖ ដើមស្រល់ណូអែល កម្រងផ្កា បូគ្រប់ប្រភេទ តុក្កតាសត្វដែលមានរាងដូច Santa Claus...ត្រូវបានដាក់តាំងលក់យ៉ាងសម្បូរបែប។
បើតាមម្ចាស់ហាងបានឲ្យដឹងថា កម្លាំងទិញនៅឆ្នាំនេះមានការថយចុះដោយសារប្រជាជនរឹតបន្តឹងការចំណាយ ខណៈដែលការតុបតែងលម្អមានម៉ូដច្រើន និងតម្លៃសមរម្យ មិនឡៀងថ្លៃបើធៀបនឹងឆ្នាំមុនទេ។
គ្រឿងតុបតែងបែបអឺរ៉ុបបុរាណជាច្រើនមានដាក់លក់ដើម្បីបម្រើចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់រូប។
ជាពិសេស គ្រឿងតុបតែងបុណ្យណូអែលឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថា មិនប៉ះពាល់ដល់បរិស្ថាននោះទេ ជាមួយនឹងផលិតផលជាច្រើនធ្វើពីឈើ និងក្រណាត់។
តុក្កតារូប Santa Claus មានតម្លៃចាប់ពី ៣០ ម៉ឺន ដល់ ១ លានដុង/ផលិតផល (១២ - ៤០ ដុល្លារ)។ តុក្កតាខ្លាឃ្មុំប៉ូលខាងជើង មានតម្លៃចាប់ពី ៥០ ម៉ឺន - ១៥០ ម៉ឺនដុង/ផលិតផល (១៨ - ៥៥ដុល្លារ)។
គ្រួសារជាច្រើនឆ្លៀតឱកាសទិញប្រដាប់ក្មេងលេងបុណ្យណូអែល។
យុវជននិយមចូលចិត្តដើរលេង ទិញកាដូរ និងថតរូប។ រូបថត៖ VTCnews
ភ្ញៀវទេសចរបរទេសជាច្រើនកាច់រាងថតរូបអនុស្សាវរីយ៍មុនថ្ងៃបុណ្យ។ រូបថត៖ VTCnews
នាសព្វថ្ងៃនេះ នៅប្រទេសវៀតណាម បុណ្យណូអែលមិនត្រឹមតែជាថ្ងៃបុណ្យដ៏សំខាន់សម្រាប់គ្រិស្តបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាឱកាសពិសេសសម្រាប់ក្រុម
គ្រួសារ សាច់ញាតិ និងមិត្តភក្តិជួបជុំគ្នាទៀតផង។ រូបថត៖ Kinhtedothi.vn

TAG
VOV/VOVworld/បុណ្យណូអែល/តុបតែងលម្អ/វិថី Hang Ma/វៀតណាម/ហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត