logo

វប្បធម៌និងស្ថាបត្យកម្មវិសេសវិសាលនៃតំបន់ Dong Van ខេត្ត Ha Giang

2015/11/11 | 07:40:45

VOVWORLD_អញ្ជើញមកទស្សនាខេត្ត Ha Giang 
ភូមិភាគខាងជើងវៀតណាម ​ភ្ញៀវ​ទេសចរ​នឹងបាន​
គយគន់​សោភ័ណភាពដ៏ស្រស់​ស្អាត​នៃផ្កាស្រូវសាឡី
ម្យ៉ាងដែលគេហៅ​ថា​ផ្កា​ ​Tam giac mach ​រួមជាមួយផ្កា​
ស្បៃរឿង​និងផ្កា​ម៉ាក់ខៃ​។ នៅទីនេះក៏មានសំណង់​
ស្ថាបត្យកម្ម​​បុរាណល្បី​ឈ្មោះ​ដូចជាគេហដ្ឋាននៃ
គ្រួសារត្រកូល​ Vuong​ និងវិថីបុរាណ Dong Van ទៀត
ផង។

VOVWORLD_អញ្ជើញមកទស្សនាខេត្ត Ha Giang ភូមិភាគខាងជើងវៀតណាម ​ភ្ញៀវ​
ទេសចរ​នឹងបាន​គយគន់​សោភ័ណភាពដ៏ស្រស់​ស្អាត​នៃផ្កាស្រូវសាឡីម្យ៉ាងដែលគេ
ហៅ​ថា​ផ្កា​ ​Tam giac mach ​រួមជាមួយផ្កា​ស្បៃរឿង​និងផ្កា​ម៉ាក់ខៃ​។ នៅទីនេះក៏មាន
សំណង់​ស្ថាបត្យកម្ម​​បុរាណល្បី​ឈ្មោះ​ដូចជាគេហដ្ឋាននៃគ្រួសារត្រកូល​ Vuong​ និង
វិថីបុរាណ Dong Van ទៀតផង។

តំបន់ Dong Van ខេត្ត Ha Giang

        ចាប់ពីកណ្ដាលក្រុង Ha Giang ធ្វើដំណើរតាមផ្លូវជាតិលេខ៤C ឆ្លងកាត់ជ្រលង
ភ្នំ Can Ty ​ដ៏​គ្រោះថ្នាក់ដោយម្ខាងជាជញ្ជាំងភ្នំម្ខាងទៀតជាជ្រលងជ្រៅភ្ញៀវ ទេសចរ
នឹងទៅដល់ទីរួម​ស្រុក Dong Van ជាកន្លែងដែលមានវិថីបុរាណល្បី​ឈ្មោះ។ ទីរួម
ស្រុកស្ថិតនៅលើតំបន់​ខ្ពង់​រាប​​ថ្ម​ដែល​មានកំពស់ជាមធ្យមពី១០០០ដល់១៦០០
ម៉ែត្រប្រៀបនឹងនីវ៉ូទឹក​សមុទ្រ។​ នាដើម​សតវត្សទី២០​ខណៈដែលមណ្ឌលវិថី​បុរាណ
នៃទីរួមស្រុក Dong Van ទើបនឹងបានកកើតឡើង​នោះនៅទី​នេះ​មានគ្រួសារជនជាតិ 
Tay Hoa និង H’mong មួយចំនួនរស់នៅតែប៉ុណ្ណោះ។ ​នាឆ្នាំ១៩២០ ​ជនបារាំងបាន
រៀបចំគំរោងដោយផ្លាស់ប្ដូរស្ថាបត្យកម្មនិងកសាងទីរួមស្រុក Dong Van ក្លាយ​ទៅ​ជា
មណ្ឌលវិថី​ដ៏វិសេសវិសាលដោយ​ប្រើសំភារៈសំណង់ជាថ្មបាយក្រៀម​ រួមជាមួយ
ជញ្ជាំង​ក្រាស់​និងសសរធំធ្វើអំពីថ្មដ៏រឹងមាំ។ ចំណុចវិសេសវិសាល​មួយទៀតគឺ​នៅ​ពី
មុខផ្ទះនិមួយ​សុទ្ធតែមានព្យួរប្រទីពនៅពេលយប់ហាក់ដូចជាចង់បក់ផាត់ទៅភាព
ត្រជាក់​ខ្លាំង​នៅតំបន់ព្រៃភ្នំប៉ូលខាងជើងវៀតណាមនេះ។ ក្រៅពីផ្ទះធ្វើពីថ្មនានាក៏
មានបណ្ដាផ្ទះ​ធ្វើ​អំពីដីផងដែរ។ តាមលោក Luong Huy Ngo​ ជា​ជនជាតិ Tay មួយរូប
រស់នៅ Dong Van ​បានឲ្យ​ដឹងថា ត្រកូល Luong Huy ជាត្រកូលធំមួយនៅវិថីបុរាណ
នេះ។ នាបច្ចុប្បន្ន​ គ្រួសារនានាក្នុង​ត្រកូល​​របស់លោកជាម្ចាស់នៃផ្ទះជាច្រើនខ្នង
នៅវិថីបុរាណហើយផ្ទះទាំងនេះនៅតែបាន​ប្រើ​ល្អ។ លោក Luong Huy Ngo ថ្លែងថា

   “រស់នៅក្នុងផ្ទះនេះក្នុងរដូវក្ដៅគឺរហើយស្រួលណាស់ រីឯនៅអំឡុងពេលរដូវ
រងារវាកក់ក្ដៅទៅវិញ។ ជញ្ជាំងមានកម្រាស់ប្រមាណពី៦៥ដល់៨៥សង់ទីម៉ែត្រ។ 
ការកសាងផ្ទះប្រភេទនេះត្រូវការកម្មករ២ក្រុមដែលមួយក្រុមធ្វើការបង្ហាប់ដី មួយ
ក្រុមទៀតធ្វើគ្រឿងឈើ។ សសរពីមុនល្អណាស់ដោយបានធ្វើអំពីខ្លឹមឈើរីឯសសរ
នាសព្វថ្ងៃគ្រាន់តែធ្វើអំពីដើមឈើខ្ចីៗ​ប៉ុណ្ណោះ។ ​រយៈពេលធ្វើផ្ទះដីនេះគឺប្រមាណ
មួយខែដោយត្រូវការជាងសំណង់ចំនួន៦នាក់។ ​គេយកដីឥដ្ឋមកបង្ហាប់ជាបាតនិង
ជញ្ជាំងផ្ទះ”។

តំបន់ Dong Van ខេត្ត Ha Giang

        ចាកចេញពីវិថីបុរាណ Dong Van ហើយបន្តធ្វើដំណើរចំងាយជាង១០០គីឡូ
ម៉ែត្រទៀត​ភ្ញៀវទេសចរនឹងទៅដល់កេតិ៍្តតំណែលគេហដ្ឋានគ្រួសារត្រកូល Vuong 
ដែលមុននេះហៅ​ថា​ស្ដេច​ Meo។​ ធ្វើដំណើរលើផ្លូវលំមួយ​ដែលម្ខាងជាជញ្ជាំងភ្នំម្ខាង
ទៀតជាច្រលងជ្រៅភ្ញៀវ​ទេសចរ​​អាចឃើញពីចំងាយនូវគេហដ្ឋានមួយដ៏ល្អប្រណិត
ស្ថិតនៅក្រោមម្លប់ដើមស្រល់ខៀវ​ស្រងាត់។ សំណង់នេះមានផ្ទៃដី១២០០ម៉ែត្រ
ក្រឡាដោយមានភ្នំខ្ពស់ៗព័ទ្ធជំវិញ។ អ្នកស្រី Vuong ​Thi Cho ប្រកបរបរមគ្គុយ
ទេសទេសចរណ៍ជាចៅស្រីជំនាន់ទី៤របស់លោក Vuong Chinh Duc​ បាន​រៀបរាប់ថា

   “នាគ្រានោះគេបានចំណាយប្រាក់ឥណ្ឌូចិនដែលជាកាក់ធ្វើអំពីប្រាក់សុទ្ធ
ចំនួន១៥ហ្មឺនកាកស្មើនឹង១៥០ពាន់លានដុងនាបច្ចុប្បន្នសំរាប់កសាងគេហដ្ឋាន
នេះ។ នោះជាប្រាក់ជួលជាងពូកែនិងស្ថាបត្យករ រីឯវត្ថុធាតុដើមបានមានស្រាប់នៅ
 Dong Van ហើយដោយគ្រាន់តែ​ចំ​ណាយ​​​ពេលនិងកំលាំងដើម្បីធ្វើអាជីវកម្មប៉ុណ្ណោះ
។ ជើងសសរថ្ម២នេះជានិមិត្តរូប​នៃផ្លែ​ពីរ​នៃ​ដើមផ្កាអាភៀន។ ថ្មនេះមានតំលៃនៅ
ត្រង់ចំណុចវាបានស្រោបប្រាក់សុទ្ធដែលជើងសសរមួយមានតំលៃ៩០០លានដុង
នាសព្វថ្ងៃ”។

        ល្វែងធំៗនៅកណ្ដាលគេហដ្ឋានគឺជាកន្លែងរស់នៅរបស់សេដ្ឋីត្រកូល Vuong ។
 ក្រៅពីនោះក្នុងគេហដ្ឋាននៅមានល្វែងទទួលភ្ញៀវ ល្វែងជីវភាពរួមដែលបង្ហាញឲ្យ
ឃើញច្បាស់នូវវប្បធម៌របស់ជនរួមជាតិជនជាតិ H’mong នៅតំបន់ខ្ពង់រាបថ្មនេះ។
 ​ក្នុងនោះមានឡកំដៅ​ អាង​ហែលទឹក នឹងអាងមុជទឹកដោះពពែដែលបានដាប់ពីថ្ម
មួយផ្ទាំងដ៏ធំ។ ដោយសារស្ថានភាពសង្គមស្មុកស្មាញនាសម័យសកិ្តភូមិនៅតំបន់
ពាយ័ព្យនាគ្រានោះលោក Vuong បានសាងសង់​គេហដ្ឋានរបស់ខ្លួនដូចជាកំពែង
មួយ។ នៅខាងក្រៅលោកសាងសង់ជញ្ជាំងយ៉ាងខ្ពស់ហើយពីលើបន្ទប់ធំចំនួន៣
នៃគេហដ្ឋានមានកសាងប៉មយាមពីថ្មដ៏រឹងមាំ។ នៅខាងក្រោយផ្ទះមានកសាងអាង
ស្ដុកទឹកភ្លៀងធំមួយហើយក៏ធ្វើពីថ្មដែរ។ រចនាបទស្ថាបត្យកម្មនិងប្រវតិ្តសាស្រ្តនៃ
កេតិ៍្តតំណែលនេះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងៗពី
មួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រី Vuong Thi Cho ឲ្យដឹងថា

  “ក្រោយពីពេលខ្ពង់រាបថ្ម Dong Van ត្រូវបានទទួលស្គាល់ជាឧទ្យាន​
ភូគព្ភសាស្រ្ត​​​សកលមកគឺភ្ញៀវទេសចរមកទស្សនាច្រើនជាងមុន។ មានពិធីបុណ្យ
ខ្លះចំនួនភ្ញៀវមកទស្សនាឡើងដល់ទៅ១០០០នាក់។ រីឯជាធម្មតាក្នុងមួយខែមាន
ភ្ញៀវប្រមាណ៣០០០នាក់។ ចាប់ផ្ដើមពីខែកញ្ញាភ្ញៀវទេសចរបរទេសមកច្រើន
ណាស់”។

រួមជាមួយវិថីបុរាណ Dong Van គេហដ្ឋានគ្រួសារត្រកូល Vuong មួយនេះបាន​ក្លាយ​
ទៅ​ជារមនីយដ្ឋានមកទស្សនាដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរក្នុងដំណើរ
ការស្វែង​យល់​ទឹកដីនិងមនុស្ស Ha Giang ព្រោះទាំងអស់នោះជាអត្តសញ្ញាណនិង
លក្ខណៈ​វិសេស​វិសាល​​នៃតំបន់ខ្ពង់រាបថ្មនេះ៕

       

       

        

TAG
វិថីបុរាណ Dong Van/គេហដ្ឋានគ្រួសារត្រកូល Vuong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត