logo

វិមានឯកភាព-កេរ្តិដំណែលប្រវត្តិសាស្រ្តនិងវប្បធម៌

2015/5/13 | 04:06:04

និមិត្តរូបនៃការរលំរបស់របបរដ្ឋអំណាចនៃសាធារណះរដ្ឋ
វៀតណាមនាថ្ងៃទី៣០មេសាឆ្នាំ១៩៧៥វិមានឯកភាពជា
ទីកន្លែងមកដល់ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម
និងបរទេសនៅឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះ
ភាគខាងត្បូងឯកភាព​ប្រទេសជាតិ(ទី៣០មេសា១៩៧៥- ទី៣០មេសា២០១៦)។

                                

វិមានឯកភាពជា(រូបថត អិនធឺណែត)

Vovworld- វិមានឯកភាពគឺស្ថិតនៅវិថីNam Ky khoi nghia ទីក្រុងហូជីមិញ។មុននេះ
វាមានឈ្មោះ” វិមានឯករាជ្យ “ឬវិមាននរោតម  ។សំណង់នេះត្រូវបានសាងសង់
ឡើងតាម​បទបញ្ជារបស់Ngo Dinh Diem ប្រធានាធិបតីរដ្ឋអំណាចSai Gon នាឆ្នាំ
១៩៦២តាមផែនការប្លង់របស់លោកNgo  Viet Thu ស្ថាបត្យ​ករវៀតណាមដំបូងដែល
ទទួលបានពានរង្វាន់Rome។វិមាននេះគឺជាភាពចុះសម្រុងគ្នានៃសោភ័ណ្ឌភាព
ស្ថាតបត្យក​ម្មទំនើបនិងស្ថាតបត្យក​ម្មប្រពៃណីចុងបូពា៏។លើផ្ទៃដី១២ហិកតាសំណង់
នេះរួមមាន៣ជាន់និងបានសង់ជារូបចិត្តនុលេខចិនមានន័យថា៖ភ័ពសំណាង។នៅ
វេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០មេសា១៩៧៥ទង់របស់រណសិរ្យជាតិរំដោះ
ភាគខាងត្បូងវៀតណាមបានបក់រវិចលើដំបូលវិមាន។លោកNguyen Huu Chau អតី​ត
កម្មាភិបាលនៃ​ស្ថានីយ៍ផ្សាយសំលេងរំដោះរំលឹកឡើងវិញថា៖“ ខ្ញុំមានសោមនស្សរីក
រាយយ៉ាងក្រៃលែងដោយបានដឹងថា៖កងទ័ពមកបង្ហូតទង់របស់រណសិរ្យជាតិរំដោះ
ភាគខាងត្បូងវៀតណាមលើដំបូលវិមាន។យើងខ្ញុំ​​ម្នាក់ៗនឹករលឹកពេលវេលានេះក៍ដូច
ជាពលីកម្មដ៍ធំធេងរបស់ប្រជាជនវៀតណាម។ “

​​​​​​​​​​​​​​                           

រថក្រោះលេខ៣៩០(រូបថត អិនធឺណែត)

សំណង់នេះនៅគង់វង្សរហូត​តាំងថ្ងៃរំដោះភាគខាងត្បូងវៀតណាមមុននេះ៤០ឆ្នាំ។រថក្រោះលេខ៨៤៣និង៣៩០របស់កងទ័ពប្រជាជនវៀតណាមដែលបានសម្រុកចូល
លានរបស់វិមានឯក​ភាពនាថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នៅទីនោះដដែល។សិល្បកា​រីនី
Thanh Hoaនឹករលឹកថ្ងៃដែលគាត់រួមជាមួយក្រុមកងទ័ពរំដោះច្រៀងនៅវិមាននេះ។គាត់
ប្រាប់ថា៖“យើងខ្ញុំច្រៀងយ៉ាងគ​គ្រឹកគគ្រេងនៅក្នុងវិមានឯកភាព។យើងខ្ញុំឪបគ្នា
សប្បាយរីករាយយ៉ា​ងក្រៃលែងពីព្រោះថា៖សង្រ្គាមបានបញ្ចប់និងយើងខ្ញុំត្រូវបាន​វិល
ត្រឡប់ជួបជុំជាមួយគ្រួសារវិញ។   “

​​​​                    

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitri Medvedevមកទស្សនាវិមានឯកភាពក្នុងដំណើរ
ទស្សនកិច្ចវៀត​ណាមនាដើមឆ្នាំ២០១៥(រូបថត
អិនធឺណែត)

នាខែវិច្ឆិកាឆ្នាំ១៩៧៥សន្និសីទពិគ្រោះនយោបាយស្តីពីបញ្ហាឯកភាពភាគខាងជើង
និងភាគខងត្បូងបានប្រព្រឹត្តទៅនៅវិមានឯក​រាជ្យ។ចាប់​ប្រភពពីព្រឹត្តិការណ៍នេះ
វិមានយកឈ្មោះថា៖​វិមាន​​​​​​​​​ឯកភាព។នាឆ្នាំ១៩៧៦វាត្រូវបានទទួលស្គាល់ជាកេរ្តិ៍
ដំណែលប្រវត្តិសាស្រ្តវប្បធម៌ពិសេស។លោកស្រីNguyenThi Thu Hien កម្មាភិបាលមជ្ឈ
មណ្ឌលពន្លឿនទេសចរណ៍ទីក្រុងហូជីមិញអោយដឹងថា៖ជារៀង​រាល់ថ្ងៃ​វិមានឯកភាព
ទទួលភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។លោកស្រី​ប្រាប់ថា៖“ ខ្ញុំមានមោទនភាព
ថា៖នៅទីក្រុងហូជីមិញមានកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ពិសេស។នេះគឺជាកន្លែង
ដែលបានសង្កេតឃើញព្រឹត្តិការណ៍មានលក្ខណះរបត់សំខាន់ក្នុងប្រវត្តិសាស្រ្តរបស់
ប្រជាជាតិវៀតណាម។អាស្រ័យដោយមានវត្ថុអនុស្សាវរីយ៍និងឯកសារដែលបានដាក់
តាំងនៅទីនេះខ្ញុំយល់បន្ថែមអំពីការតស៊ូដំណើរការដោយប្រជាជនវៀតណាមមុននេះ
៤០ឆ្នាំ។ “
តំលៃប្រវត្តិសាស្រ្តភាពដើមនៃស្ថាបត្យកម្មបានធ្វើឲ្យវិមានឯកភាពក្លាយជារមណីដ្ឋាន
១ក្នុងចំណោមរមណីដ្ឋានគួរឲ្យទាក់ទាញនៅទីក្រុងហូជីមិញភាគខាងត្បូ​ងវៀតណាម៕

TAG
VOVWORLD/វិមានឯកភាព-កេរ្តិដំណែលប្រវត្តិសាស្រ្ត/វប្បធម៌/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត