logo

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2024/2/8 | 16:59:00
(VOVWORLD) - ក្រោយរយៈពេលជាច្រើនឆ្នាំនៃការស្តារ និងជួសជុលឡើងវិញ វិមាន Kien Trung ខាងក្នុងព្រះបរមរាជវាំង Hue នឹងបើកទ្វាទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។

វិមាន Kien Trung មានទីតាំងនៅខាងក្នុងទីក្រុងហាមឃាត់ព្រះបរមរាជវាំង ដែលសាងសង់ដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣។ នេះជាទីក្លែងស្នាក់នៅសំខាន់របស់ស្តេច។

វិមាន Kien Trung គឺជាសំណង់ដ៏ពិសេសមួយនៅក្នុងព្រះបរមរាជវាំង ដែលមានរចនាបថស្ថាបត្យកម្មបារាំង អ៊ីតាលី និងប្រពៃណីវៀតណាម។ ប៉ុន្តែ វិមាននេះត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាមនៅឆ្នាំ ១៩៤៧ ។

នាថ្ងៃទី ៦ ខែកុម្ភៈ លោក Hoang Viet Trung នាយកមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានឲ្យដឹងថា គម្រោងជួសជុល ស្តារ និងតុបតែងលម្អវិមាន Kien Trung បានសម្រេចរួចរាល់ ១០០% នៃទំហំសំណង់។

ក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានបើកដំណើរការគម្រោងជួសជុលវិមាន Kien Trung ដោយចំណាយថវិកាសរុបជាង ១២៣ ពាន់លានដុង។ បន្ទាប់ពីជួសជុលអស់រយៈពេលជាច្រើនឆ្នាំ វិមាននេះឥឡូវបានត្រៀមរួចរាល់សម្រាប់បើកស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងគេក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៤។

វិមាន Kien Trung ត្រូវបានសាងសង់ឡើងដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់ស្តេចនៅក្នុងព្រះបរមរាជវាំង។ នេះក៏ជាកន្លែងដែលស្ដេច Khai Dinh សោយទិវង្គតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩២៥។ (និមិត្តសញ្ញានាគដ៏ស្រស់ស្អាតនៅវិមាន Kien Trung)

ជណ្តើរទៅជាន់ទី ២ បច្ចុប្បន្នមានតែជាន់ទី ១ ប៉ុណ្ណោះដែលត្រូវបានបង្ហាញទាំងស្រុង។ ជាន់ទី ២ នឹងបន្តសាងសង់នៅពេលក្រោយ។

ខាងក្នុងវិមាន

នៅខាងក្នុងវិមាន Kien Trung ត្រូវបានរៀបដាក់វត្ថុបុរាណដើម ដែលទាក់ទងនឹងប្រវត្តិនៃការបង្កើតវិមាន។

វត្ថុតាងពីរជ្ជកាល ស្ដេច Khải Định ម្ចាស់វិមាននេះត្រូវបានរៀបដាក់ នៅជាន់ទី ១។


វត្ថតាងត្រូវបានបង្ហាញនៅទីនេះ

“ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ វិមាន Kien Trung នឹងបើកជាលើកដំបូង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ នៅទីនេះ យើងនឹងដាក់តាំងវត្ថុតាង និងពន្យល់ពីរឿងរ៉ាវពាក់ព័ន្ធនានា។ លើសពីនេះ មជ្ឈមណ្ឌលនឹងដាក់តាំងបង្ហាញផលិតផលវត្ថុអនុស្សាវរីយ៍ដ៏វិសេសមួយចំនួន ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោក Hoang Viet Trung បានណែនាំយ៉ាងដូច្នេះ។

TAG
VOV/VOVworld/វិមាន Kien Trung/ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍/ឱកាសបុណ្យចូលឆ្នាំថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត