logo

វីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ E de

2014/1/20 | 11:42:23
Vovworld-វីរកថា E de ជាផលិតផល
នៃខឿនអរិយ្យធម៍ស្រែចម្ការ។ នោះ
ជា​បណ្ដារឿងនិទានដ៏វែងអន្លាយ
មានចង្វាក់និងត្រូវបាននិទានដោយ
កាយវិការ​សកម្មភាព។ ជនជាតិ E de
ល្បីឈ្មោះជាមួយវីរកថា Dam San,
Xinh Nha ជាដើម។
វីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ E de (baoninhthuan.com.vn)

        Vovworld-វីរកថា Dam San របស់ជនរួមជាតិជាជនជាតិ E de នៅបណ្ដាខេត្ត
Tay Nguyen ជាវណ្ណកម្មដ៏ពេញនិយមក្នុងសហគមន៍។ វីរកថានិទានអំពីវីរបុរស
Dam San ក្នុងការតស៊ូប្រឆាំងនឹងច្បាប់ទម្លាប់។ ដើម្បីក្លាយទៅជាមេកុលសម្ព័ន្ធ
Dam San តាម​ទម្លាប់បន្តខ្សែនោះត្រូវរៀបការជាមួយប្រពន្ធ២នាក់របស់លោកតា
ខ្លួនជា H’Nhi និង H’Bhi និងត្រូវបោះបង់ចោលសង្សាខ្លួនគឺ H’Bia Diet Klut។ ដោយមិនទ្រាំទ្រការបង្វិតបង្ខំតាមទម្លាប់ដូច្នេះ Dam San បានឡើងទៅឋានលើ
ដើម្បីប្តឹងតវ៉ា គិតចេញរាល់ការសាកល្បង​ដើម្បី​រួចផុតពីច្បាប់ទម្លាប់ទាំងនោះ រាប់ទាំងការចាប់ខ្លួនទេពធីតាព្រះអាទិត្យទៅធ្វើជាប្រពន្ធ ដើរផ្ទុយនឹង​ទម្លាប់
ត្រកូលខាងម្ដាយរបស់ជនជាតិ E de។ ក្នុងពេលនោះ វីរកថា Xinh Nha ជារឿង
និទានអំពីវីរបុរស Tay Nguyen តស៊ូប្រឆាំងនឹងពួកឃោឃៅដោយអំណាចខ្លាំង
របស់ព្យុះ នាំមកនូវជីវភាពសុខសាន្តត្រាណ សុភមង្គលសំរាប់ភូមិឃុំ។ រួមជា​
មួយវីរកថា Dam San នោះ Xinh Nha ជាវីរកថារបស់ជនជាតិ E de ត្រូវបាន​បោះ
ពុម្ភជាសៀវភៅអក្សរសាស្ត្រដើម្បីបង្រៀននៅមហាវិទ្យាល័យ។ អ្នកស្រាវជ្រាវ
Linh Nga Nie Kdam បានឲ្យដឹងថា៖

        “វីរកថា ជាបណ្ដារឿងប្រលោមលោកដ៏វែង ដោយសិប្បករនិពន្ធតាំងពីយូរ
យា​មក។ មានរឿងខ្លះមានកម្រាស់រាប់ពាន់ទំព័រ ដោយមានតួអង្គររាប់ពាន់អ្នក
លេចឡើង​នៅលំហរទាំង៤ លើមេឃ លើដី ក្រោមដីនិងក្រោមទឹកនិងនិពន្ធ​
ដោយ​អក្សរសាស្ត្រមានចង្វាក់។ តាមរយៈវណ្ណកម្មនានានោះ ជីវភាពរស់នៅ
ភូមិឃុំ E de ដូចជាបានបង្ហាញដ៏ច្បាស់លាស់ពេញលេញរាល់ទំនៀមទំលាប់ដ៏
រស់រវើក។”

        វីរកថា E de ភាគច្រើនសុទ្ធតែមានប្រភពដើមពីរឿងព្រេងប្រជាប្រិយ ស្ថិត
ស្ថេរដោយ​របៀបនិទានពីមាត់មួយទៅមាត់មួយរឺឯកសារ។ មានវណ្ណកម្មនិទាន
ត្រឹមតែក្នុង១ដល់២យប់ ប៉ុន្តែក៏មានវណ្ណកម្មត្រូវអូសបន្លាយដល់៤-៥ថ្ងៃទៅតាម
ភាពស្រមើស្រមៃរបស់​អ្នកនិទានរឿង។ ដោយហេតុនេះ រួមជាមួយវីរកថា ជន
ជាតិ E de នៅមានចម្រៀង khan រឺដោយហៅថាច្រៀងនិទានវីរកថា។ អ្នកស្រាវ
ជ្រាវ Linh Nga Nie Kdam បាន​ឲ្យដឹងថែមទៀតថា៖

        “មុននេះ ជាមួយស្ថានភាពរស់នៅដាច់តែឯង ការច្រៀងនិទានវីរកថាដូច​ជា​​
មធ្យោបាយ​តែមួយគត់បំរើឲ្យជីវភាពរស់នៅខាងស្មារតីរបស់សហគមន៍បណ្ដា​
ជន​ជាតិភាគតិច Tay Nguyen ក្នុងនោះមានជនជាតិ E de ផង។ ក្នុងប៉ុន្មានថ្ងៃ​មេឃ​
ភ្លៀង ក្នុងទិវាបុណ្យក្រោយរដូវប្រមូលផលរឺក្នុងពិធីលេងសប្បាយសុទ្ធតែ​ប្រព្រឹត្ត​ទៅសកម្មភាពច្រៀងនិទានវីរកថា។ ទោះបីជាក្នុងរដូវប្រមូលផល ក៏គេបាន​អញ្ចើញសិប្បករមកច្រៀងសំរាប់អ្នកស្រែចម្ការស្ដាប់ដែរ។”

        សិប្បករច្រៀងនិទានវីរកថាត្រូវបានជនជាតិ E de គោរពពីព្រោះតាមជំនឿ​
ប្រជាប្រិយ នោះជាអ្នកត្រូវបានទេវតាប្រទានឲ្យលទ្ធភាពវិសេសវិសាល។ ​គេត្រូវ​បានចាត់ទុកជាទ្រពសម្បត្តិរបស់ជនជាតិ ជាសិល្បករចំរុះ ជាអ្នកនិពន្ធ​វណ្ណកម្ម​
ជាដើម។ គេជាអ្នកបង្កើតឡើងនូវច្បាប់ផ្សេងៗនៃវីរកថា E de ដោយហេតុនេះ​
វីរកថា E de បានអភិវឌ្ឍន៍ក្លាយទៅជាឃ្លាំងមួយ ត្រូវនឹងន័យជាការច្នៃប្រឌិត​ប្រជាប្រិយដ៏សម្បូបែប។

        ដើម្បីអភិរក្សការច្រៀងនិទានវីរកថា Tay Nguyen និយាយរួមនិងវីរកថា E de
និយាយដោយឡែក ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានដំណើរ​
ការ​វគ្គសម្រាំងបណ្ដាចង្វាក់ច្រៀង khan ច្រៀងនិទានវីរកថាមានទ្រង់ទ្រាយធំនា
ឆ្នាំ​២០០៧ និងឈានទៅ Digital ប្រភពឯកសារដ៏មានតំលៃនេះ។ ក្នុងពេលដែល​
សំនៀង​​និទានវីរកថាបានលាន់លឺក្នុងផ្ទះវែងរបស់ជនជាតិ E de វាជាជំហានៗស៊ី​ជម្រៅក្នុងអារម្មណ៍សហគមន៍ជនជាតិ E de វ័យក្មេង បង្កើតនូវជំនាន់អ្នកស្ដាប់អ្នក​និទានវីរកថាថ្មីដើម្បីការច្រៀង Khan ច្រៀងនិទានវីរកថាស្ថិតស្ថេរជានិច្ចក្នុង​
សហគមន៍ជនជាតិ E de៕
TAG
វីរកថា. ផ្នែកវប្បធម៍. វិសេសវិសាល/របស់/ជនរួមជាតិ/ជនជាតិ/E de/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត