logo

វាលស្មៅ Dong Lam - គោលដៅមកលេងកម្សាន្តដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ

2021/4/18 | 02:00:00
(VOVWORLD) - អញ្ជើញមកដល់វាលស្មៅ Dong Lam ភ្ញៀវទេសចរនឹងមានអារម្មណ៍រីករាយគយគន់ភ្នំថ្មកំបោរដ៏អស្ចារ្យ រហូតដល់វាលស្មៅដ៏ធំល្វើងល្វើយនិងហ្វូងគោនិងហ្វូងសេះកំពុងស៊ីស្មៅច្ចីយ៉ាងត្រៀបត្រា។

វាលស្មៅ Dong Lam មានទំហំ ១០០ ហិកតា ដែលមានទេសភាពស្រស់ត្រកាលដ៏គួរឲ្យទាក់ទាញចិត្តភ្ញៀវទេសចរ។ នៅលើកំពូលភ្នំ មានរូងភ្នំ រីឯនៅជើងភ្នំវិញ មានវាលស្មៅខៀវស្រងាត់ដ៏ធំល្វឹងល្វើយ និងមានទឹកជ្រោះហូរធ្លាក់ថ្លាឆ្វង់ផងដែរ។ រូបថត៖ VNExpress

ទឹកជ្រោះហូរថ្លាឆ្វង់ហូរធ្លាក់ពីលើកំពូលភ្នំ។ រូបថត៖ VNExpress

វាលស្មៅ Dong Lam  មានទីតាំងស្ថិតនៅឃុំ Huu Lien - ស្រុក Huu Lung - ខេត្ត Lang Son  វាលស្មៅ Dong Lam មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ តាមបណ្តោយផ្លូវជាតិលេខ ១A និងផ្លូវខេត្តលេខ ២៤៣ ។

នេះជាទីកន្លែងល្អបំផុតសម្រាប់សមាជិកគ្រួសារអញ្ជើញមកបោះជំរុំនៅចុងសប្តាហ៍។


ទស្សនីយភាពប្រកបដោយសុខសាន្តនៅពេលព្រឹកព្រលឹមដែលមាន  សូរសម្លេងពីដែកទ្រនាប់ត្របកជើងសេះដែលរត់នៅជុំវិញទីនេះ
សត្វសេះដ៏ស្និតស្នាលកំពុងតែមកស៊ីចំណី

ប្រជាជននៅទីនេះបញ្ជូនសត្វសេះដែលចិញ្ចឹមជាយូរមកហើយ ដើម្បីផ្តល់ឱកាសជូនដល់ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ជិះសេះផងដែរ។

ការជិះកង់នៅលើវាលស្ផោដ៏ធំល្វើងល្វើយក៏ជាសកម្មភាពគួរឲ្យចាប់អារម្មណ៍និងសប្បាយរីករាយផងដែរ
ភ្ញៀវទេសចរ អាចទាក់ទងជាមួយម្ចាស់ Homestay ជាមុន ដើម្បីមានកង់ជិះនៅជំវិញវាលស្ពោនេះ

នៅវាលស្មៅ Dong Lam ពុំមានសេវាទូរស័ព្ទទេ។ ចំណុចនេះក៏នឹងជួយឱ្យកុមារ "ជៀសផុត" ទាំងស្រុងពីការប្រើប្រាស់ស្មាតហ្វូនផងដែរ។ ក្រុមគ្រួសារ និងភ្ញៀវទេសចរមានបទពិសោធន៍យ៉ាងពេញលេញដើម្បីរីករាយជាមួយធម្មជាតិ៕

TAG
VOV/VOVworld/វាលស្ផោ/Dong Lam/គោលដៅ/លេងកម្សាន្ត/ល្អបំផុត/ភ្ញៀវទេសចរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត