logo

វិសេសវិសាលក្រវិលរបស់ជនជាតិ Mong នៅខេត្ត Son La

2015/10/3 | 07:28:24
Vovworld-ដំបន់ដីពាយ័ព្យមិនត្រឹមតែមានទេសភាព
ធម្មជាតិស្រស់ស្អាត​ប៉ុណ្ណោះ ថែមទាំងធ្វើឲ្យមនុស្សជា
ច្រើនភ្ញាក់ខ្លួនដោយទេសភាពពីក្បូរក្បាច់​សម្លៀក​បំពាក់
ផ្ទះនៅដល់គ្រឿងអលង្ការរបស់ជនរួមជាតិបណ្ដាជនជាតិ
​ទៀត​ផង។ សម្រស់សាមញ្ញពីបណ្ដាក្រវិលរបស់នារី Mong គឺជាផ្នែកទាក់ទាញនៃ​
ដំបន់​ដី​នេះ។


វិសេសវិសាលក្រវិលរបស់ជនជាតិ Mong នៅខេត្ត Son La (kienthuc.vn)

        Vovworld-ក្នុងទំនៀមទំលាប់របស់ជនជាតិ Mong ពិសេសគឺចំពោះនារីនោះ
ក្រវិលមិនត្រឹមតែជាគ្រឿងអលង្ការដើម្បីតុបតែងប៉ុណ្ណោះ ថែមទាំងផ្ទុករាល់តំលៃ
​វប្បធម៍បង្ហាញនូវទំនៀមទំលាប់អត្តសញ្ញាណវិសេសវិសាលនៃជនជាតិខ្លួនទៀត
ផង។ បណ្ដាកាវរបស់នារី Mong បានធ្វើពីប្រាក់សមានរូបមូលនិមិត្តរូបឲ្យ​ព្រះ​ច័ន្ទ
​និងព្រះអាទិត្យជាទេវតាមានអំណាចដែលគេជឿទុកចិត្ត។ លោកស្រី Mua Thi My
ឃុំ Xim Vang ស្រុក Bac Yen ខេត្ត Son La បានឲ្យដឹងថា៖

        “តាំងពីតូចបានបានពាក់កាវហើយ។ វាស្អាតផងនិងជាទំនៀមទំលាប់របស់​
ឪពុកម្ដាយបន្សល់ទុកមក។ ពិសេសគឺពេលទៅដើរលេងខ្ញុំបានជ្រើសរើសឲ្យខ្លួន​
ឯងគូរកាវស្អាតបំផុត។”

        កាវក៏មានប្រភេទខុសពីគ្នា ស្របតាមការនិយមចូលចិត្តដែលនារី Mong បាន
​ជ្រើសរើស។ រូបរាងកាវមានប្រភេតចំនួន៥ រូបដូចជាសញ្ញាសួរ រូបវេញ រូប​អត្ថច័ន្ទ
រូបមូលឆ្លាក់ក្បូរក្បាច់។ លោកស្រី Mua Thi Giong ឃុំ Xim Vang ស្រុក Bac Yen ខេត្ត
Son La បានឲ្យដឹងថា៖

        “នារីជនជាតិ Mong យើងខ្ញុំត្រូវបានឪពុកម្ដាយឲ្យចាក់ប្រហោងនៅត្រចៀក
​តាំងពីអាយុ៤ដល់៥ឆ្នាំនិងឲ្យពាក់កាវតាំងពីអាយុ១៤ដល់១៥ឆ្នាំ។ ​កាវបានពាក់
​រហូតរាប់ទាំងក្នុងពេលទៅធ្វើស្រែចម្ការត្បាញក្រណាត់ឬទៅផ្សារ វាផ្សាភ្ជាប់នឹង
​ជីវភាពប្រចាំថ្ងៃ។ យើងខ្ញុំមោទនភាពអំពីកាវរបស់ជនជាតិខ្លួនពីព្រោះពេល​ពាក់​មក
មើលទៅគឺស្គាល់ភ្លាមជាជនជាតិ Mong មិនលាយនឹងជនជាតិផ្សេងៗ​ឡើយ។”

        ក្រៅពីការធ្វើឲ្យស្រស់ស្អាតនោះ កាវរបស់នារីជនជាតិ Mong បានបង្ហាញ​ភាព
សម្បូររុងរឿងរបស់ម្ចាស់ផងដែរ។​នារីដែលពាក់កាវធំជាអ្នកមានសុខភាព​ល្អ​ឧស្សា
ព្យាយាមរកស៊ី គ្រួសារសម្បូរធូធា។ លោកស្រី Hang Thi Dong ភូមិ Cua Mang ឃុំ Xim
Vang ស្រុក Bac Yen ខេត្ត Son La បានចែករំលែកថា៖

        “យើងខ្ញុំបានពាក់កាវក្នុងពេលទៅស្រែអង្គុយត្បាញក្រណាត់រាប់ទាំងពេល​ចូល
ព្រៃផង។ ប្រជាជនយើងខ្ញុំជឿជាក់ថា កាវនឹងនាំមកភ័ពសំណាងនិង​ជៀស​វាង​បាន
ខ្មាចបីសាច់។”

        នាបច្ចុប្បន្នបណ្ដាផ្សារណាត់ដំបន់ព្រៃភ្នំគ្រឿងអល័ង្ការពិសេសគឺកាវរបស់​នារី
Mong បានដាក់លក់ជាច្រើន។ ប៉ុន្តែនារីជនជាតិ Mong នៅតែរកមកសិប្បក​ដើម្បី​រក
ឲ្យខ្លួនឯងកាវដែលពេញចិត្ត។​ចំពោះគេនោះ កាវជាអត្តសញ្ញាណជា​ចរិត​លក្ខណៈ
នៃជនជាតិខ្លួន៕

TAG
វិសេសវិសាលក្រវិលរបស់ជនជាតិ Mong នៅខេត្ត Son La

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត