logo

វិហារ Kinh Duong Vuong-កន្លែងដែលរក្សាទុកនិង ពង្រីក​បណ្តាតំលៃវប្បធម៌នៃតំបន់ដី Bac​​ Ninh។

2014/5/21 | 08:12:31

មណ្ឌលកេរ្តិ៍ដំណែលKinh Duong Vuongគឺស្ថិតនៅភូមិ
A Luខែត្រBac​​ Ninh ភាគខាងជើងវៀតណាម ។រមណីយ៍
ដ្ឋានដោយមានវិហារនិងចេតិយ Kinh Duong Vuongជា
ផ្នែក១នៃបេតិកភណ្ឌជាតិរបស់វៀតណាម។ដោយហេតុ
នេះ មណ្ឌលកេរ្តិ៍ដំណែលKinh Duong Vuongបានទាក់ទាញភ្ញៀវទេសចរនៅ​ក្នុង
និងក្រៅប្រទេសជាច្រើកុះករមកទស្សនាជាពិសេសជនវៀតណាមដែលមកស្វែង
យល់អំពីប្រភពដើមរបស់ប្រជាជាតិ។

​​​​​​​​​​​​​​​​​​​                  

វិហារ Kinh Duong Vuong-(រូបថតVOV)

Vovworld- តាមដំណាលថា៖Kinh Duong Vuongជាអ្នក​ដែលបានបង្កើតរដ្ឋXich Quy-ជារដ្ឋខ្ពស់បំផុតដើមដំបូងរបស់ប្រជាជនវៀតណាមនាឆ្នាំ២៨៧៩មុនគ្រឹះសករាជ។
Kinh Duong Vuongក៍ជាឪពុករបស់Lac LongQuanផងដែរ។​ ប្រជាជនវៀតណាម
គ្រប់រូបសុទ្ធតែដឹងរឿងព្រេងស្តីពីឪពុក​Lac Long Quan   យក ម្តាយ Au Co  កើតចេញ
ជាពងបាន១០០​ ញាស់ជាកូនប្រុស​១០០(ក្នុងនោះមានបណ្តា ស្តេច​ Hung​​ ​)បង្កើតជា
បណ្តាជនជាតិ ក្នុងសហគមន៍វៀតណាម។ ក្នុងអារម្មណ៏ប្រជាជនវៀតណាម​​ បណ្តា
ស្តេចHung​​ បាន បង្កើតឡើង រដ្ឋVan Lang-ជារដ្ឋដើមដំបូងរបស់ប្រជាជនវៀតណាម។

​​​​​​​​​​​​​​​​​​​                      

ហារធ្វើសក្ការះបូជាKinh Duong Vuong​ Lac Long Quan  និង Au Co (រូបថតVOV)

ភូមិ A Luជាភូមិបុរាណតែមួយ​គត់នៅវៀតណាមមានចេតិយនិងវិហារធ្វើសក្ការះបូជា
Kinh Duong Vuong​ Lac Long Quan  និង Au Co ។ស្ថិតនៅលើកូនភ្លឺក្បែរមាត់ទន្លេ
ចេតិយKinh Duong Vuong​ ត្រូវបានព័ទ្ឋជំវិញដោយដើមឈើចំណាស់។ចេតិយដែល
ត្រូវបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយអាណានិគមបារាំងក្នុងរយះកាលឆ្នាំ១៩៤៩និង
១៩៥២ត្រូវបានជួសជុលកែលំអរឡើងវិញនាឆ្នាំ១៩៧១។ដល់ឆ្នាំ២០០០វិហារធ្វើសក្ការះ
បូជាKinhDuong Vuong​ Lac Long Quan  និង Au Co ត្រូវបានសាងសង់ឡើងតាមក្បូក្បាច់
រចនាប្រពៃណី។សំណង់នេះរួមមានអាគារខាងមុខ  អាគារនៅកណ្តាលនិងអាគារខាង
ក្រោយ។លោកស្រី Thanh Mai -ភ្ញៀវទេសចរ១នាក់មកពីទីក្រុងហាណូយចែករំលែកថា៖
“ នេះជាលើកទី២ហើយដែលខ្ញុំមកទស្សនានិងអុធធុប នៅវិហារ Kinh Duong Vuong​។ពេលមកដល់ទីនេះម្តងៗខ្ញុំត្រូវបានស្វែងរកវប្បធម៌និងសម្រស់ស្អាតនៃវិហារ។លើកនេះ
ខ្ញុំទៅទស្សនាជាមួយកូនប្រុស។ខ្ញុំមានបំណងថា៖កូនខ្ញុំយល់បន្ថែមប្រភពដើមនិងតំលៃ
វប្បធម៌ដ៍ស្អាតនៃប្រទេសជាតិនិយាយរួមនិងវិហារនេះនិយាយដោយឡែក។ខ្ញុំសង្ឃឹម
​ថា៖វិហារនិងវត្ថុបុរាណនឹងបានអភិរក្សដ៍ល្អដើម្បីជំនាន់ក្រោយៗ។”
តាមរយះពេលវេលាវិហារនិងចេតិយ Kinh Duong Vuong​នៅថែរក្សាបានបណ្តាវត្ថុដ៍ថ្លៃថ្នូ
ដែលក្នុងនោះមានក្រិត្យផ្ទាំងសិលាចារិតឬពាក្សប្រដូច។លោកBien Xuan Sang អ្នកភូមិA Lu១នាក់អោយដឹងថា៖“ យើងខ្ញុំមានមោទនភាពជាកូនចៅLac Hong។ដោយ​ហេតុនេះ
យើងខ្ញុំខិតខំប្រឹងប្រែងអភិរក្សមរតកនានាដែលជីដូនជីតាបាន​បន្សល់ទុកមក។ទោះបី
ជាផ្នែកមួយចំនួននៃសំណង់ដែលបំផ្លាញដោយសង្រ្គាម  បណ្តាវ​ត្ថុបុរាណនៅបានថែរ
ក្សាដដែល។  “

                     

ពិធីបុណ្យ Kinh Duong Vuong​ត្រូវបានបាបរៀបចំឡើងនាថ្ងៃទី១៦ខែទី១តាមចន្ទគតិ
(
រូបថតVOV)

ពិធីបុណ្យ Kinh Duong Vuong​ត្រូវបានបាបរៀបចំឡើងនាថ្ងៃទី១៦ខែទី១តាមចន្ទគតិ
ក្នុងបំណងប្រជាជននិងជនវៀតណាមនៅឯបរទេសរំលឹកគុណរបស់ជីដូនជីតា។ពិធី
បុណ្យនៅជាកាសសំរាប់ជនវៀតណាមនៅក្នុង​និងក្រៅប្រទេសសម្តែង​មោទនភាព
ជាតិ​ពង្រឹងផែនសាមគ្គីភាពនិងរួមគ្នាអភិរក្សមណ្ឌលកេរ្តិ៍ដំណែលដ៍ពិសេសនេះ​
ទៀតផង។
នាឆ្នាំ១៩៩៣មណ្ឌលកេរ្តិ៍ដំណែលចេតិយនិងវិហារ Kinh Duong Vuongត្រូវបានរាប់
បញ្ចូលក្នុងបញ្ជីកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តជាតិដើម្បីពង្រីកប្រពៃណីនិងថែរក្សាអត្ត
សញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាម​រដ្ឋអំណាច​ Bac Ninhបានមានផែនការ
ជួសជុលកែលំអរមណ្ឌលកេរ្តិ៍ដំណែលនេះ៕


TAG
VOV/វិហារ Kinh Duong Vuong-កន្លែងដែលរក្សាទុក/ពង្រីកុំតំលៃវប្បធម៌នៃតំបន់ដី Bac Ninhុំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត