logo

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

2025/12/14 | 09:06:00

(VOVWORLD) - នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់ពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

គណៈប្រតិភូទស្សនាតូបលក់ទំនិញ «ផ្សារជនបទ» (រូបថត៖ nongghiepmoitruong.vn)

ពិធីបុណ្យនេះរួមមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនា និងឆ្លង ពិសោធន៍ចម្ការក្រូចនៅតាមគ្រួសារដែលមានគំរូដាំដុះក្រូចប្រកបដោយប្រសិទ្ធភាព; ការផ្លាស់ប្ដូរកីឡា និងល្បែងប្រជាប្រិយ (ទាញព្រ័ត្រ រុញដំបង។ល។); ការទស្សនា និងទិញទំនិញនៅតូប "ទីផ្សារជនបទ" ដែលដាក់តាំងបង្ហាញក្រូច ផលិតផល OCOP និងផលិតផលកសិកម្មក្នុងស្រុក។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រកួតប្រជែងដែលមានប្រធានបទជុំវិញដើមឈើក្រូច ដូចជា៖ ការប្រកួតប្រជែង "តូប 'ទីផ្សារជនបទ' ដ៏ស្រស់ស្អាត និងច្នៃប្រឌិតបំផុត"; "អ្នកបេះក្រូចលឿនបំផុត និងមានជំនាញបំផុត"; ការប្រកួតប្រជែងរៀបចំកន្ត្រកក្រូចដ៏ស្រស់ស្អាត និងការប្រកួតប្រជែងសម្រាប់អ្នកទស្សនា...។

គណៈប្រតិភូកាត់ខ្សែបូសម្ពោធតូបលក់ទំនិញ "ផ្សារជនបទ" (រូបថត៖ nongghiepmoitruong.vn)

ឆ្នាំ ២០២៥ គឺជាឆ្នាំទីបីនៃពិធីបុណ្យក្រូច Van Don ដែលមានគោលបំណងបន្តលើកតម្កើងតម្លៃមុខរបរដាំដុះក្រូច; ក្នុងពេលជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ ការណែនាំ និងពង្រីកឱកាសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជ កម្ម និងការប្រើប្រាស់ផលិតផល ដោយនាំពាណិជ្ជសញ្ញាក្រូច Van Don ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅខេត្ត។ ពិធីបុណ្យនេះក៏ជាសកម្មភាពមួយដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការជំរុញទេសចរណ៍ ឆ្នាំ ២០២៥ របស់ខេត្តក្វាង និញ និងក្នុងពេលជាមួយគ្នានេះ ក៏ជាការអបអរសាទរខួបលើកទី ៧៧ នៃការបង្កើត Van Don (២៦ ធ្នូ ១៩៤៨ - ២៦ ធ្នូ ២០២៥) ផងដែរ៕

TAG
VOV/VOVworld/សកម្មភាព/គួរឱ្យទាក់ទាញ/ពិធីបុណ្យ/ក្រូច/Van Don/ឆ្នាំ ២០២៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត