logo

សកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម

2012/7/3 | 10:57:00
នាព្រឹកថ្ងៃទី ៣ កក្កដា ប្រធានរដ្ឋសភាវៀតណាមNguyen
Sinh Hung រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម
បានអញ្ចើញមកដល់រដ្ឋធានីវៀងច័ន្ធ ចាប់ផ្តើមដំណើរទស្សន
កិច្ចជាផ្លូវការនៅឡាវតាមសេចក្តីអញ្ចើញរបស់ប្រធារដ្ឋសភាឡាវ  ។
នាព្រឹកថ្ងៃទី ៣ កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញមកដល់រដ្ឋធានីវៀងច័ន្ធ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ តាមសេចក្តីអញ្ចើញរបស់ប្រធារដ្ឋសភា
ឡាវ  Pany Yathotou ។ បន្ទាប់ពីពិធីទទួល ក្នុងជំនួបចរចារ ប្រធានរដ្ឋសភាឡាវ Pany
 Yathotou បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ ប្រធានរដ្ឋសភាវៀតណាម និងសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបក្ស រដ្ឋសភានិង ប្រជាជនវៀតណាមកាតរៈភាព ដែលជានិច្ចកាលលៃទុកការគាំទ្រនិងជំនួយឧបត្ថម្ភដ៏
ធំធេង ថ្លៃថ្នូរ សំរាប់ឡាវ ក្នុងកិច្ចការការពារនិងកសាងប្រទេសជាតិ។ ប្រធានរដ្ឋសភា
 Nguyen Sinh Hung បានសម្តែងនូវជំនឿជឿជាក់ថា៖ ប្រជាជននៃបណ្ដាកុលសម្ពន្ធ ឡាវកាតរៈភាព ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ នឹងទទួលបានសម្ឋិទិ ជាច្រើនថែមទៀត ក្នុងកិច្ចការផ្លាស់ប្តូរថ្មីតាមទិសដៅសង្គមនិយម។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ 

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung នឹងជួបចរចារជាមួយប្រធានរដ្ឋសភាឡាវ Pany Yathotou (Image: TTX)

“យើងខ្ញុំមកដល់ឡាវជាមួយមនោសញ្ចេតនាមិត្តភាពដ៏កក់ក្តៅ។ យើងខ្ញុំសូមថ្លែង
អំណរគុណបណ្ដាសមមិត្តដែលបានលៃទុកឲ្យយើងខ្ញុំមនោសញ្ចេតនាល្អប្រសើ។ ដំណើរទស្សនកិច្ច លើកនេះបានជួយឲ្យចំណងមិត្តភាពជាពិសេស វៀតណាម–ឡាវ អភិវឌ្ឍន៍ឲ្យកាន់តែស៊ី ជំរៅ ខ្លាំងក្លាថែមទៀត។”
បន្ទាប់ពីការចរចារ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភា
ឡាវ Pany Yathotou បានចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការតរវាង រ
ដ្ឋសភាទាំង ២។ ខ្លឹមសារនៃការព្រមព្រៀងអះអាងច្បាស់ថា៖ ភាគីទាំង ២ បង្កើននិង ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពជាពិសេស កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងរដ្ឋសភាទាំង ២ និងបណ្ដាស្ថាប័នទាក់ទិននៃរដ្ឋសភាទាំង ២ តទៅ
ទៀត។ ជារៀលរល់ឆ្នាំ ប្រទេសទាំង ២ នឹង រួមគ្នាកសាងកម្មវិធីសហប្រតិបត្តិការ និងគួបផ្សំអនុវត្តបណ្ដាសកម្មភាពជាក់ស្តែង ប្រកបដោយមានប្រសិទ្ធភាព៕ 
TAG
ប្រធានរដ្ឋសភាវៀតណាម/Nguyen Sinh Hung/ប្រធារដ្ឋសភាឡាវ/Pany Yathotou


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត