logo

សកម្មភាពនៅតំបន់ប្រជុំកោះ Truong Sa របស់វៀតណាមដោយគ្មានការអនុញ្ញាតរបស់វៀតណាមសុទ្ធតែជាមោឃៈ

2020/8/27 | 11:46:13
(VOVWORLD) - ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះ គឺសកម្ម ភាពទាំងអស់របស់ភាគីនានានៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់ អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់បណ្ដា ប្រទេសដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

នាថ្ងៃទី២៧ សីហា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែល ប្រទេសហ្វីលីពីននាពេលថ្មីៗនេះបានដាក់ឈ្មោះឲ្យវាលខ្សាច់ចំនួន៤កន្លែងនិងផ្កាថ្មចំនួន២កន្លែងនៅជុំវិញកោះ Thi Tu ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ រាល់សកម្មភាពណាមួយនៅប្រជុំកោះ Truong Sa របស់វៀតណាមដោយគ្មានការអនុញ្ញាតរបស់វៀតណាម សុទ្ធ តែជាមោឃៈទាំងស្រុង។ ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះ គឺសកម្ម ភាពទាំងអស់របស់ភាគីនានានៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់ អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់បណ្ដា ប្រទេសដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសមស្របនឹងខ្លឹមសារនិងស្មារតីនៃសេចក្ដី ថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយរួមចំណែក ដល់ការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់សមុទ្រខាងកើត ផងដែរ៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រខាងកើត/ប្រជុំកោះ/Truong Sa/ហ្វីលីពីន/អធិបតេយ្យភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត