logo

សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ

2018/3/25 | 11:04:08
(VOVWORLD) - នាថ្ងៃទី ២៤ មីនា នៅសួនច្បារ Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនត្រូវបានរៀបចំឡើងដោយគណៈ កម្មាធិការ ប្រជាជន រដ្ឋធានីហាណូយ សហការជាមួយ ស្ថានទូតជប៉ុនប្រចាំនៅ វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុន
ពិធីបុណ្យនេះមានសកម្មភាពជាច្រើនដូចជាការតាំងបង្ហាញដើមសាគូរ៉ាចចំនួន ៥០ ដើម មែកផ្កាសាគូរ៉ាប្រមាណជាង ១០.០០០ ដែលនាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន ព្រមទាំង ផ្កាដ៏ស្រស់ស្អាតរបស់វៀតណាមផងដែរ។ ក្រៅពីនេះ ពិធីបុណ្យក៏មាន សិក្ខាសាលាផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទេសចរណ៍រវាងរដ្ឋធានីហាណូយ និង ជប៉ុន ក៏ដូចជា មានការសាកល្បងសំលៀកបំពាក់ប្រពៃណីជប៉ុន Kimono និង Yukata ជាដើម។ល។

ព្រឹត្តិការណ៍នេះជាសកម្មភាពប្រចាំឆ្នាំ ដែលរួមចំណែកលើកកម្ពស់រូបភាពនៃវប្បធម៌ និង  សម្រស់របស់ប្រទេស ជប៉ុន ដល់ប្រជាជនវៀតណាម ក៏ដូចជា ជាឱកាសដ៏ល្អដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍និងសេដ្ឋកិច្ច រវាង វៀតណាមនិងជប៉ុនផងដែរ៕

ប្រជាជននិងភ្ញៀវទសចរអន្តរជាតិយ៉ាងច្រើមកុះករ មកទស្សនាពិធីបុណ្យវប្បធម៌វប្បធម៌ ជប៉ុននៅរដ្ឋធានីហាណូយ 
 ផ្កាសាគូរ៉ាជាផ្កាជាតិរបស់ប្រទសជប៉ុននិងជានិមិតរូបឱ្យមិត្តភាពរវាងជប៉ុននិង ប្រទេសដទៃ ទៀតនៅលើពិភពលោក
មែកផ្កាសាគូរ៉ាដ៏ស្រស់ស្អាតនៅពិធីបុណ្យនេះ 
 ផ្កាសាគូរ៉ា Yaezakura ត្រូវបានគេចាត់ទុកជាផ្កាដ៏ស្រស់ស្អាតបំផុតនៅប្រទេសជប៉ុន
ភ្ញៀវទស្សនាមិនភ្លេចថតរូបទុកអនុស្សាវរីយ៍ជាមួយផ្កាគ្រប់ប្រភេទនៅពិធីបុណ្យ 
 យុវជនវ័យក្មេងក្នុងសំលៀកបំពាក់ជប៉ុនកំពុងត្រៀមសំដែងរបាំ Yosakoi ជាប្រពៃណីរបស់ ជប៉ុន
 របាំ Yosakoi ជារបាំដ៏ល្បីល្បាញនៅទូទាំងប្រទសជប៉ុន និងជារបាំនាំមកនូវដាមពលនិងក្ដីសង្ឃឹមសំរាប់យុវជន ជប៉ុនផងដែរ
ក្មេងៗចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានចូលរួមការប្រកួតរថយន្តជ័រដែលគ្រប់គ្រងដោយ រលក Radio  
ល្បែងបៀដ៏ល្បីមួយនៅជប៉ុន Haikyu Volleyball Card Game  
 តំបន់តាំងបង្ហាញរូបភាពអំពីផ្លូវនៅជប៉ុន
TAG
VOV/VOVworld/ជប៉ុន/សាគូរ៉ា/ហាណូយ/ការទូត/វប្បធម៌/2018

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត