logo

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh នៅខាងក្រៅកិច្ចប្រជុំ AMM RETREAT

2018/2/6 | 14:52:06
(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អះអាងថា វៀតណាមគាំទ្រសឹង្ហបុរីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៨ ហើយឯកភាពជាមួយប្រធានបទស្ដីពីការកសាងអាស៊ានដោយពឹងផ្អែក លើខ្លួនឯងនិងច្នៃប្រឌិតដោយសឹង្ហបុរីនាំចេញ។
 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh ជួបសវនាការទ្វេភាគីជាមួយរដ្ឋមន្រ្តី ការបរទេសសឹង្ហបុរីលោក Vivian Balakrishnan (រូបថត៖ TTXVN)


នាថ្ងៃទី៥ កុម្ភៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញជួបសវនាការទ្វេភាគីជាមួយរដ្ឋមន្រ្តី ការបរទេសសឹង្ហបុរីលោក Vivian Balakrishnan និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato’Sri Anifah Aman នៅខាងក្រៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស អាស៊ានដែលកំពុងប្រព្រឹត្តទៅនៅសឹង្ហបុរី (AMM RETREAT)។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អះអាងថា វៀតណាមគាំទ្រសឹង្ហបុរីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៨ ហើយឯកភាពជាមួយប្រធានបទស្ដីពីការកសាងអាស៊ានដោយពឹងផ្អែក លើខ្លួនឯងនិងច្នៃប្រឌិតដោយសឹង្ហបុរីនាំចេញ។ រដ្ឋមន្រ្តីទាំងពីររូបសង្កត់ធ្ងន់ថា ត្រូវផ្តល់អាទិភាពដល់ការកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព និងធ្វើសកម្មភាពដោយឈរលើច្បាប់។ រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពថា អាស៊ានចាំបាច់ត្រូវជំរុញការចរចាជាក់ស្ដែងស្ដីពីក្រមប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (COC) ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវ បង្កើនកិច្ចសហប្រតិបតិ្តការដើម្បីរួមគ្នាអភិវឌ្ឍន៍ កសាងជំនឿទុកចិត្តនិងជំរុញ កិច្ចសហប្រតិបតិ្តការក្នុងតំបន់។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Dato’Sri Anifah Aman ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានលើកសំណើស្ដីពីសកម្មភាព នានាសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ីក្នុងឆ្នាំ២០១៨។ រដ្ឋមន្រ្តី Anifah Aman សន្យាថា នឹងបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវៀតណាម ហើយបង្ក លក្ខណៈងាយស្រួលសំរាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារម៉ាឡេស៊ី។ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាង កើត ហើយឯកភាពថា អាស៊ានត្រូវសហការយ៉ាងស្អិតរមួតជាមួយចិន ដើម្បី កសាង COC ឲ្យមានគុណភាពនិងប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង៕

TAG
VOV/VOVworld/វៀតណាម/ឧបនាយករដ្ឋមន្ត្រី/រដ្ឋមន្រ្តីការបរទេស/កិច្ចប្រជុំចង្អៀត/អាស៊ាន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត