logo

សុក្រិតហេដ្ឋារចនាសម្ព័ន្ធមុខរបរនេសាទ៖ តំណតភ្ជាប់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

2025/12/12 | 08:28:00
(VOVWORLD) - នៅក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងលុបបំបាត់ "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ការសុក្រិតហេដ្ឋារចនាសម្ព័ន្ធមុខរបរនេសាទ ត្រូវបានកំណត់ថាជាដំណោះស្រាយសំខាន់មួយ ក្នុងការប្រយុទ្ធប្រ ឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ 
ហេដ្ឋារចនាសម្ព័ន្ធនេសាទដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ VOV)

លោក ង្វៀន ក្វាង ទួន អនុប្រធាននាយកដ្ឋានជលផលត្រួតពិនិត្យនេសាទ នៃក្រសួងកសិកម្មនិងបរិស្ថាន បានឲ្យដឹងថា៖ “ការបង្ហើយការងារជួសជួលកំពង់ផែនេសាទ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាប្រកបដោយសមកាលកម្ម នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ត្រួតពិនិត្យ IUU រួមចំណែកលើកកម្ពស់លក្ខណៈតម្លាភាព និងការតាមដានប្រភពដើមផលិតផល បំពេញតាមអនុសាសន៍របស់ EC និងឆ្ពោះទៅរកការលុបបំបាត់កាតលឿង IUU”។

កំពង់ផែនេសាទថូក្វាង  ត្រូវបានកែលម្អយ៉ាងទូលំទូលាយ (រូបថត៖ VOV)

នៅខេត្ត ក្វាង ងាយ ការវិនិយោគ និងការប្រកាសបើកកំពង់ផែនេសាទថ្មី កំពុងបំពេញតាមតម្រូវការសម្រាប់ការតាមដាន និងការត្រួតពិនិត្យនាវានេសាទ  តាមអនុសាសន៍របស់ EC។ លោក ង្វៀន ថាញ់ ហៀន អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងកំពង់ផែនេសាទខេត្តក្វាងង៉ាយ បានឲ្យដឹងថា មូលដ្ឋានធានាថា នាវានេសាទទាំង ១០០% ធ្វើបច្ចុប្បន្នភាពទិន្នន័យទៅ VNFishbase គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវក្រុមនាវាដែលមិនបំពេញតាមតម្រូវការនេសាទ និងអនុវត្តការតាមដានតាមរយៈប្រព័ន្ធកម្មវិធីតាមដានអាហារសមុទ្រអេឡិចត្រូនិក (eCDT)។ ទាំងនេះគឺជាកត្តាសំខាន់ៗសម្រាប់តម្លាភាពខ្សែសង្វាក់នេសាទ។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេសាទបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) (រូបថត៖ VOV)

ទន្ទឹមនឹងនេះ នៅទីក្រុងដាណាង កំពង់ផែនេសាទថូក្វាង   ក្នុងសង្កាត់ សឺនត្រា ទើបដំឡើងទៅជាកំពង់ផែស្តង់ដារថ្នាក់ទី ១ (កំពង់ផែដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប ទ្រង់ទ្រាយធំ បម្រើគោលដៅសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងមូល ឬតំបន់អន្តរតំបន់)។ កំពង់ផែនេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលត្រួតពិនិត្យ IUU ក្នុងតំបន់ ជាកន្លែងដែលអនុវត្តការគ្រប់គ្រងលើការចូល និងចេញរបស់នាវានេសាទ ត្រួតពិនិត្យបរិមាណចាប់បាននិងផ្ទៀងផ្ទាត់ និងបញ្ជាក់ប្រភពដើមនៃអាហារសមុទ្រសម្រាប់តំបន់ទាំងមូល៕

TAG
VOV/VOVworld/ហេដ្ឋារចនាសម្ព័ន្ធ/របរនេសាទ/ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត