logo

សាកលវិទ្យាល័យជាច្រើននៅទីក្រុងហូជីមិញ “ប្រយុទ្ធប្រឆាំង” ជាមួយកាកសំណាល់ប្លាស្ទិច

2019/5/11 | 07:17:00

(VOVWORLD) -  ដោយយល់ដឹងអំពីគ្រោះថ្នាក់របស់កាកសំណល់ប្លាស្ទិចជាមួយបរិស្ថានរស់នៅនោះ នាពេលថ្មីៗនេះ សាកលវិទ្យាល័យជាច្រើននៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានអនុវត្តកម្មវិធីជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរទម្លាប់នៃការប្រើប្លាស្ទិករបស់និស្សិតនិងបុគ្គលិក ដោយចាប់ផ្តើមពីការដាក់កំហិតបណ្តើរៗ ហើយឈានដល់ការនិយាយថា "ទេ" ជាមួយ ទុយោ ពែងនិងដបប្លាស្ទិច ដែលគឺជាអ្វីដែលសាលារៀនជាច្រើនកំពុងព្យាយាមធ្វើ ជាមួយនឹងបំណងប្រាថ្នាចង់មានបរិយាកាសបៃតង។

ទុយោធម្មជាតិជាជម្រើសល្អសម្រាប់ជំនួសឲ្យទុយោប្លាទិច

រហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យហូជីមិញបើកទូលាយគឺជាសាលាដំបូងគេបង្អស់ក្នុងទីក្រុង បានផ្ញើរសេចក្តីជូនដំណឹងឱ្យកម្មាភិបាលនិង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិត ឲ្យបញ្ឈប់ការប្រើប្រាស់ដបទឹកជ័រនិងទុយោប្លាស្ទិច។ ពោលគឺ គ្រូបង្រៀនប្តូរទៅប្រើដបទឹកផ្ទាល់ខ្លួនឬទឹកនៅថ្នាក់រៀន ក៏ដូចជានៅបន្ទប់បុគ្គលិកក្នុងសាលាដើម្បីទទួលបានទឹកស្អាត។ សាលារៀនក៏មានគម្រោងផ្តល់ជូនដបទឹកដល់កម្មាភិបាលនិងបុគ្គលិកទាំងអស់ដើម្បីជម្រុញការផ្លាស់ប្តូរទម្លាប់។ យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Huu Duc សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យហូជី មិញបើកទូលាយបានលើកឡើងថា៖ “ដបប្លាស្ទិចងាយស្រួលប្រើប្រាស់ណាស់ ប៉ុន្តែគ្រោះថ្នាក់ក៏ខ្លាំងដែរ។ ហេតុដូច្នេះ យើងគួរធ្វើយ៉ាងម៉េចដើម្បីលុបចោលទម្លាប់ប្រើប្រាស់ដបប្លាស្ទិច។ យើងគួរទទួលយកការពិបាកបន្តិច ដោយសារទៅណាក៏ត្រូវកាន់ ដបទឹករបស់ខ្លួនទៅគ្រប់ទីកន្លែង ប៉ុន្តែយូរៗទៅវានឹងក្លាយជាទម្លាប់នៅក្នុងសហ គមន៍"។

សាកលវិទ្យាល័យហូជីមិញបើកទូលាយក៏មានសកម្មភាពជាច្រើនដើម្បីលើកទឹកចិត្ត ឱ្យនិស្សិតកាត់បន្ថយកាកសំណល់ប្លាស្ទិច។ សាលាក៏បានដំឡើងប្រព័ន្ធទទួលទឹកច្រើនដោយប្រើពែងដើម្បីបម្រើសិស្ស។ មិត្ត Nguyen Van Nghia និស្សិតនៅសាកលវិទ្យាល័យហូជីមិញបើកទូលាយ បានថ្លែងថា លោកនឹងផ្សព្វផ្សាយកម្មវិធីនេះទៅឱ្យសាច់ញាត្តិនិងមិត្តភក្តិដើម្បីឱ្យអ្នកទាំងអស់គ្នា អាចកាត់បន្ថយបន្ទុកលើបរិស្ថានដែលកំពុងហួសចំណុះប្លាស្ទិចដូចសព្វថ្ងៃ។ មិត្ត Nguyen Van Nghia បានសំណេះសំណាលថា៖ "ដំបូងឡើយ ខ្ញុំក៏បានឃើញថា កម្មវិធីនេះរាងចម្លែកបន្តិច ដោយសារការប្រើប្រាស់ប្លាស្ទិច ជាទម្លាប់របស់មនុស្សគ្រប់រូបទៅហើយ ឥឡូវនេះ ស្រាប់តែមានការកាត់បន្ថយនោះ។  ប៉ុន្តែបន្ទាប់ពីមួយរយៈខណៈពេលមក ខ្ញុំបានឃើញថា កម្មវិធីនេះពិតជាសមស្រប។ ប្រសិនបើយើងប្តូរទៅប្រើផលិតផលដែលអាចប្រើច្រើនដងវានឹងងាយស្រួលសម្រាប់ខ្លួនយើងនិងជួយឲ្យសាលាកាន់តែមានសំរាមតិចតួច។ ខ្ញុំគិតថាវាជារឿងល្អដែលត្រូវធ្វើ"។

 សាកលវិទ្យាល័យបើកទូលាយទីក្រុងហូជីមិញ

ការស្នើសុំឱ្យកម្មាភិបាល បុគ្គលិកផ្លាស់ប្តូរទំលាប់ប្រើប្រាស់ប្លាស្ទិចងាយស្រួលទើបនឹងត្រូវបានមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកនិងទំនាក់ទំនងនិស្សិតនៃសាកលវិទ្យាល័យឧស្សាហកម្មម្ហូបអាហារហូជីមិញបន្តផ្សព្វផ្សាយ។ លោក Pham Thai Son នាយកមជ្ឈមណ្ឌលបានឲ្យដឹងថា បុគ្គលិកទាំងអស់បានទទួលការហាមប្រាមប្រើពែង, ដបនិង ទុយោប្លាស្ទិច។ ក្រៅពីនេះសាលារៀនក៏បានរៀបចំការប្រកួតប្រជែងជាច្រើន ក្រោមប្រធានបទ “ការរស់នៅពោរពេញដោយពណ៌បៃតង” ដើម្បីជួយនិស្សិតនិងសិស្សឲ្យយល់ពីផលប៉ះពាល់នៃកាលសំណល់រឹង ដើម្បីផ្លាស់ប្តូរគំនិតរបស់ខ្លួន។ លោក Pham Thai Son បានឲ្យដឹងថា៖  "សាលារៀនតែងតែលើកកំពស់ការផ្សព្វផ្សាយ ដើម្បីប្អូននិស្សិតនិងកម្មាភិបាល  លោកគ្រូ អ្នកគ្រូ ស្គាល់ពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិកលើបរិស្ថាន។ យូរៗទៅ យើងនឹងមិនប្រើវត្ថុដូចជាដប ពែង ទុយោប្លាស្ទិកនៅបរិវេណសាលាតែម្តង"។

នៅសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុងហូជីមិញ សិស្សានុសិស្សបានអនុវត្តប្រធានបទនៃមុខវិជ្ជា រចនាគម្រោងប្រធានបទ "បរិស្ថាន" ដោយហេតុនេះបានរួមចំណែកបញ្ចេញសំឡេងបន្ថែមទៀតដល់យុទ្ធនាការកាត់បន្ថយ កាកសំណល់ ការពារបរិស្ថានរស់នៅ ជាពិសេសកាកសំណល់ប្លាស្ទិច។  នៅខែមិថុនាខាងមុខ មជ្ឈមណ្ឌលតភ្ជាប់សហគមន៍របស់សាលានឹងអនុវត្តគម្រោងមួយដែលមានចំណងជើងថា "ការលើកកម្ពស់ការយល់ដឹងរបស់លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋ កិច្ច-ហិរញ្ញវត្ថុទីក្រុងហូជីមិញ លើកាកសំណល់មិនរលាយ"។ លោកបណ្ឌិត Ho Vien Phuong នាយខុទ្ទកាល័យសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុងហូជីមិញបានឲ្យដឹងថា៖ “គោលបំណងចុងក្រោយនៃសកម្មភាពទាំងនេះគឺនៅតែបង្ហាញពីផលប៉ះពាល់និងគ្រោះថ្នាក់នៃកាកសំណល់ប្លាស្ទិចដើម្បីកាត់បន្ថយ ការប្រើប្រាស់ផលិតផលទាំងនេះ។ ការធ្វើដូច្នេះអាចជួយសន្សំប្រាក់ក្នុងការកែច្នៃនិងការចោលកាកសំណល់ ព្រមទាំងជួយដល់សុខភាពមនុស្សកាន់តែប្រសើរឡើងនិងរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានរស់នៅផងដែរ"។

ជាមួយនឹងសកម្មភាពជាក់ស្តែង សាកលវិទ្យាល័យជាច្រើនក្នុងទីក្រុងហូជីមិញកំពុង តែធ្វើការផ្លាស់ប្តូរទំលាប់របស់សិស្សានុសិស្ស កម្មាភិបាល លោកគ្រូ អ្នកគ្រូជាច្រើនដើម្បីរួមចំគ្នាកែលម្អបរិស្ថាន។ ប្រសិនបើមានការរីករាលដាលឆាប់រហ័សនោះ ចលនាដែលបានអនុវត្តជាក់ស្តែងទាំងនេះនឹងបង្កើតផលប៉ះពាល់ជាវិជ្ជមានដើម្បីជួយដល់ សហគមន៍ចាប់ផ្តើម "ជីវិតបៃតង" ដែលជាប្រការចាំបាច់នៅក្នុងសម័យទំនើបនេះ៕

TAG
VOV/VOVworld/សាកលវិទ្យាល័យ/ទីក្រុងហូជីមិញ/ប្រយុទ្ធប្រឆាំង/កាកសំណាល់/ប្លាស្ទិច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត