logo

សិក្សាថ្នាក់ទី ១២ មានអារម្មណ៍ក្តុកក្តួលនាវេលាបិទបញ្ចប់ការសិក្សា

2020/7/15 | 08:00:00
(VOVWORLD) - ដោយសារតែការរក្សាគម្លាតសង្គម ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ហេតុដូច្នេះ កាលវិភាគរបស់សាលារៀននានានៅ វៀតណាមត្រូវអូសបន្លាយរយៈពេលជាងមួយខែ បើប្រៀបធៀបនឹងឆ្នាំសិក្សាមុនៗ។ ក្នុងអំឡុងពេលពាក់កណ្តាលខែកក្កដា សាលាវិទ្យាល័យមួយចំនួននៅទីក្រុងហាណូយ ក៏បានប្រារព្ធពិធីបិទបញ្ចប់ការសិក្សាផងដែរ។
 តាំងពីព្រឹក សិស្សជាច្រើនរូបបានមានវត្តមាននៅឯសាលា ជាមួយនឹងឯកសណ្ឋាននិងអាវផាយដ៏ស្រស់ស្អាត។
ពិធីបិទបញ្ចប់ការសិក្សាត្រូវបានប្រារព្វធ្វើឡើងយ៉ាងឱឡារិកដោយមានសកម្មភាពជាច្រើនដូចជាការសម្តែងសិល្បៈ ជួបប្រាស្រ័យនិងចែករំលែកអារម្មណ៍រវាងគ្រូនិងកូនសិស្សព្រមទាំងថតរូបទុកអនុស្សាវរីយ៍នៅក្រោមដំបូលសាលារៀនជាដើម 
ខុសពីរូបភាពសប្បាយរីករាយជារៀងរាល់ថ្ងៃទៅវិញ ថ្ងៃនេះសិស្សថ្នាក់ទី១២ ហាក់ដូចជាស្ងប់ស្ងាត់ជាង 
 សិស្សជាច្រើនទប់ទឹកភ្នែកមិនបាននៅពេលបញ្ចប់ការសិក្សា

សិស្សទាំងអស់គ្នា ចង់រក្សាពេលវេលាដ៏មានតម្លៃទាំងនេះជាមួយមិត្តភក្តិនិងគ្រូជាទីស្រឡាញ់
 កត់ទុកនូវសេចក្តីជូនពរនិងសេចក្តីសន្យានៅពេលអនាគតនឹងជួបគ្នាទៀតផង...
អារម្មណ៍អាឡោះអាល័យជាមួយដំបូលសាលាត្រូវបានភ្ជាប់ជានិច្ចក្នុងដួងចិត្តសិស្សម្នាក់ៗ
 នៅទីធ្លាសាលា Viet Duc មានផ្ទាំងធំមួយ ដែលរក្សាទុកនូវហត្ថលេខានិងសេចក្តីប្រាថ្នារបស់សិស្សថ្នាក់ទី ១២ រាប់ពាន់នាក់ ក្នុងពេលលាចេញពីសាលារៀននេះ
 រួមគ្នា ចងចាំជានិច្ចអនុស្សាវរីយ៍នាគ្រាជាសិស្សសាលា ហើយអនុស្សាវរីយ៍ទាំងនេះនឹងឌិតជាប់ក្នុងអារម្មណ៍របស់សិស្សគ្រប់រូប ដែលមិនអាចបំភ្លេចបានឡើយ

ជំរាបលា! សាលារៀននិងអនុស្សាវរីយ៍នៃពេលវេលាដែលសិស្សនឹងចងចាំជានិច្ចក្នុងចិត្តយើងពេញមួយជីវិតនេះ 
TAG
VOV/VOVworld/កូនសិស្ស/វៀតណាម/សាលារៀន/គ្រូ/បិទបញ្ចប់ការសិក្សា/ថ្នាក់១២/Covid-19

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត