logo

សេចក្តីជូនពរឆ្នាំថ្មី២០១៣ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

2013/2/9 | 17:00:00

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេស ជាទីមេត្រី!
នៅនាទីចូលឆ្នាំថ្មីម្សាញ់សំរិទ ២០១៣ ដ៏ពិសិដ្ឋនេះ ខ្ញុំសូមផ្ញើ
សេចក្តីជូនពរឆ្នាំថ្មី ល្អប្រសើជាទីបំផុតដល់ជនរួមជាតិ សមមិត្ត
និងយុទ្ធជនទាំងឡាយ ក្នុងទូទាំង ប្រទេសវៀតណាមនិងជនរួម
ជាតិវៀតណាមនៅឯបរទេស។ តាងនាមរដ្ឋនិងប្រជាជនវៀតណាម
ខ្ញុំសូមផ្ញើសេចក្តីជូនពរ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិង
ការអភិឌ្ឍន៍ដល់ប្រជាជាតិទាំងឡាយ លើសកលលោក។

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេស ជាទីមេត្រី!

នៅនាទីចូលឆ្នាំថ្មីម្សាញ់សំរិទ ២០១៣ ដ៏ពិសិដ្ឋនេះ ខ្ញុំសូមផ្ញើសេចក្តីជូនពរឆ្នាំថ្មីល្អប្រសើ
ជាទីបំផុតដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងឡាយ ក្នុងទូទាំង ប្រទេសវៀតណាម
និងជនរួមជាតិវៀតណាមនៅឯបរទេស។ តាងនាមរដ្ឋនិងប្រជាជនវៀតណាម ខ្ញុំសូមផ្ញើ
សេចក្តីជូនពរ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិឌ្ឍន៍ដល់ប្រជាជាតិ
ទាំងឡាយ លើសកលលោក។

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីមេត្រី!

ក្នុងឆ្នាំរោងចត្វាស័ក ២០១២ កន្លងមក យើងបានឃើញផ្ទាល់នឹងភ្នែកនិងខំប្រឹងប្រែង
ឆ្លងកាត់លើការលំបាកសាកល្បងលើផ្លូវអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចំពោះមុខរាល់
ការលំបាកសាកល្បងនោះ ប្រពៃណីសាមគ្គីភាពដ៏ថ្លៃថ្លារបស់ ប្រជាជាតិវៀតណាម
យើងត្រូវបានពង្រីកយ៉ាងខ្លាំងក្លា។

ទទួលឆ្នាំថ្មីម្សាញ់សំរិទ ២០១៣ គឺជាពេលវេលាដើម្បីគ្រួសារនិមួយៗជនវៀតណាម
យើងម្នាក់ៗសម្តែងនូការដឹងគុណចំពោះគុណូបការៈបង្កើតនិង ការពារប្រទេសរបស់
បុព្វបុរសជាថ្មីម្តងទៀត។ ប្រជាជនវៀតណាមជាច្រើនជំនាន់ បានបូជាសាច់ស្រស់
ឈាមស្រស់ដើម្បីការពារនិងកសាងមាតុប្រទេសនាបច្ចុប្បន្ន។ភារកិច្ចរបស់យើងគឺ
បន្តបុព្វហេតុត្រចះត្រចងរបស់ដឹងកូនជីតាកសាងការពារនិងអភិវឌ្ឍន៍ប្រទេសវៀត
ណាមឲ្យកាន់តែសម្បូរុងរឿងមាំមួនថែមទៀត។

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីមេត្រី!

នាឆ្នាំថ្មី យើងឆ្លៀតយកគ្រប់លក្ខណៈឱកាស ដើម្បីជំនះពុះពារលើការលំបាកការ
សាកល្បង ដើម្បីជំរុញកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ប្តេជ្ញាអនុវត្តភារកិច្ចយុទ្ធ
សាស្ត្រចំនួន ២ គឺ៖ កសាងនិងការពារប្រទេសវៀតណាមរបស់យើង ប្រកបដោយ
ជោគជ័យ។ប្រទេសទាំងមូលរួមកំលាំងគ្នាថ្លុងមួយគឺយើងនឹងទទួលជោគជ័យជា
ពិតប្រាកដ!

សូមគោរពរជំរៀបលា!

TAG
សេចក្តីជូនពរឆ្នាំថ្មី ២០១៣/ប្រធានរដ្ឋវៀតណាម/Truong Tan Sang

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត