logo

សេចក្តីថ្លែងការណ៍រួមវៀតណាម-សហភាពអឺរ៉ុប ស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2026/1/29 | 13:35:00

(VOVWORLD) - វៀតណាម និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី ២៩ ខែមករា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ថ្ងៃទី ២៨-២៩ ខែមករា) របស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa។ (រូបថត៖ VOV)

សេចក្តីថ្លែងការណ៍រួមវៀតណាម-សហភាពអឺរ៉ុប ស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (សេចក្តីថ្លែងការណ៍រួម) មានមាត្រាចំនួន ៦០។ សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា វៀតណាមនិងសហភាពអឺរ៉ុប បញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដោយផ្អែកលើផលប្រយោជន៍រួម និងការចែករំលែកតំលៃអំពីសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ថា ភាពជាដៃគូថ្មីនេះនឹងលើកកំពស់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ដល់កម្រិតថ្មីមួយលើក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម និងសហភាពអឺរ៉ុប នឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ទាំងពីរ និងពិភពលោក ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV)

វិស័យទាំងនេះរួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ; ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ការពង្រឹងកិច្ចសហប្រតិបត្តិការអំពីសន្តិភាព ការពារជាតិ និងសន្តិសុខ; ការពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជន; ការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព; ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សេដ្ឋកិច្ចសមុទ្រ ការអភិរក្សមហាសមុទ្រ និងការធ្វើអាជីវកម្មប្រកបដោយចីរភាព; ការពង្រឹងកិច្ចសហប្រតិបត្តិការអំពីបរិស្ថាន ការផ្លាស់ប្តូរថាមពលប្រកបដោយសុវត្ថិភាព ចីរភាព និងការបំភាយឧស្ម័នកាបូនទាប និងអាកាសធាតុ។ ល៕

TAG
VOV/VOVworld/វៀតណាម/សហភាពអឺរ៉ុប/សេចក្ដីថ្លែងការណ៍រួម/ទំនាក់ទំនង/ភាពជាដៃគូគ្រប់ជ្រុងជ្រោយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត