logo

សេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)៖ បញ្ជីផ្នែក​របរអនុគ្រោះគួរតែផ្តោតលើផ្នែកយុទ្ធសាស្ត្រ

2025/11/27 | 11:38:09
(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា បន្តសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ បណ្តាសមាជិកសភាបានពិភាក្សានៅក្នុងសាលប្រជុំ អំពីសេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)។
សម័យប្រជុំរបស់រដ្ឋសភាស្តីពីសេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)។ រូបថត៖ រដ្ឋសភា

បណ្តាសមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះរបកគំហើញថ្មីៗនៃសេចក្តីព្រាងច្បាប់ ដូចជា៖ ការកាត់បន្ថយនីតិវិធី ការបង្រួមនិងបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃគម្រោងដែលត្រូវតែអនុម័តលើគោលការណ៍វិនិយោគ បញ្ជាក់ពីផ្នែកអាជីវកម្មមានលក្ខខណ្ឌ ជំរុញវិមជ្ឈការ និងវិសហមជ្ឈការ។

សមាជិកសភាលោក Le Hoang Anh នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់យោបល់នៅសម័យប្រជុំនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ រូបថត៖ រដ្ឋសភា

ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលវៀតណាមកំពុងចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា បញ្ជីផ្នែករបរដែលត្រូវបានអនុគ្រោះវិនិយោគ គួរតែផ្តោតលើផ្នែកយុទ្ធសាស្ត្រ ផ្តល់អាទិភាពដល់សេដ្ឋកិច្ចបញ្ញា និងបច្ចេកវិទ្យាខ្ពស់។ សមាជិកសភា លោក Le Hoang Anh មកពីខេត្ត Gia Lai បានស្នើថា៖ "វៀតណាមកំពុងត្រូវការទាក់ទាញគម្រោងបច្ចេកវិទ្យាខ្ពស់ ក្នុងវិស័យ Semiconductor បញ្ញាសិប្បនិម្មិត ថាមពលបៃតង និងសេដ្ឋកិច្ចវិលជុំ។ ខ្ញុំស្នើឱ្យបន្ថែមលក្ខណៈវិនិច្ឆ័យលើបរិមាណ ការអនុគ្រោះសម្រាប់វិនិយោគត្រូវតែផ្លាស់ប្តូរពីទំហំទៅជាគុណភាព"។

នៅថ្ងៃដដែលនោះ រដ្ឋសភាក៏បានពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតផងដែរ៕

TAG
VOV/VOVworld/សេចក្តីព្រាងច្បាប់/ការវិនិយោគ/រដ្ឋសភា​/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត