logo

សញ្ញាសម្គាល់ក្នុងការអភិវឌ្ឍរបស់វិស័យផ្សាយសំឡេង

2026/3/27 | 11:14:00

(VOVWORLD) - ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមេសា មហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកទី ១៧ ឆ្នាំ ២០២៦ បានប្រារព្ធឡើងនៅខេត្តក្វាងនិញ ដោយមានប្រធានបទ "វិទ្យុសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំនិងវិបុលភាព"។

អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ហ្វាម មាញ់ ហ៊ុង 

នៅចំពោះមុខព្រឹត្តិការណ៍នេះ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ហ្វាម មាញ់ ហ៊ុង ប្រធានគណៈកម្មាធិការរៀបចំមហោស្រពផ្សាយសំឡេងបានបញ្ជាក់ថា វិទ្យុសំឡេងវៀតណាមបានត្រៀមរៀបចំយ៉ាងល្អិតល្អន់សម្រាប់ព្រឹត្តិការណ៍នេះ។ មហោស្រពបានប្រារព្ធឡើងបន្ទាប់ពីមហា សន្និបាតលើកទី ១៤ របស់បក្ស បានអនុម័តគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។

“ប្រព័ន្ធនយោបាយទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុង យុគសម័យអភិវឌ្ឍន៍ថ្មីជាមួយនឹងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសជាតិដ៏រឹងមាំ និងវិបុលភាព។ ប្រធានបទនៃមហោស្រពវិទ្យុឆ្នាំនេះក៏ជាគំនិតរបស់វិទ្យុសំឡេងវៀតណាមនោះគឺ វិទ្យុវៀតណាម និងអ្នកផ្សាយសំឡេងវៀតណាម តែងតែអមដំណើរ និងតែងតែប្តេជ្ញាចិត្តចំពោះការងារសំខាន់ៗរបស់ប្រទេសជាតិ។ នេះក៏ជាគោលដៅ ភារកិច្ច និងបេសកកម្មស្នូលរបស់អ្នកផ្សាយសំឡេងទាំងអស់ទូទាំងប្រទេស ដែលរួមចំណែកដល់ការសម្រេចគោលដៅ និងសេចក្តីប្រាថ្នានោះ។ នេះបើយោងតាមប្រសាសន៍របស់លោក ហ្វាម មាញ់ ហ៊ុង។

លោក ហ្វាម មាញ់ ហ៊ុង បានអះអាងថា ជាមួយនឹងការរៀបចំយ៉ាងល្អិតល្អន់របស់វិទ្យុសំឡេងវៀតណាម និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ខេត្ត ក្វាង និញ មហោស្រពឆ្នាំនេះនឹងបង្ហាញសារថា៖ ក្រុមអ្នកសារព័ត៌មានវិទ្យុបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ដ៏ធំធេងរបស់ប្រទេសជាតិ៕
TAG
VOV/VOVworld/សញ្ញាសម្គាល់/ក្នុងការ/អភិវឌ្ឍ/វិស័យផ្សាយសំឡេង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត