logo

សណ្តានចិត្តរបស់ប្រជាជនកម្ពុជាលៃទុកជូនគ្រូពេទ្យវៀតណាម

2018/6/8 | 14:44:00
(VOVWORLD) -អស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ផ្នែកសុខាភិបាលនៅតាមខេត្តនានានៃតំបន់វាលសណ្ដទន្លេ Cuu Long តែងតែចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទៅកាន់កម្ពុជា ដើម្បីជួយពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនប្រជាជនក្រីក្រនៅកម្ពុជា។ កិច្ចការដ៏ខ្ពង់ខ្ពស់ និងពោរពេញទៅដោយលក្ខណៈមនុសាស្ត្រទាំងនេះ ត្រូវបានប្រជាជនកម្ពុជា ទទួលយកដោយអស់ពីចិត្តពីថ្លើមបំផុត។
ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាម ពិនិត្យជម្ងឺដោយឥតគិតថ្លៃ

នាពេលថ្មីៗនេះ ខណៈដែលទទួលបានដំណឹងថា៖ ក្រុមវេជ្ជបណ្ដិតខេត្ត Dong Thap របស់វៀតណាមបានចុះទៅ ពិនិត្យផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃ នៅស្រុកមេសាង ខេត្តព្រៃវែងនោះ លោក រីយ៉ាបុត្រ អ្នកជំងឺក្រីក្រមួយរូបនៅក្នុងស្រុក រួមជាមួយ អ្នកជម្ងឺជាង ១ ពាន់ ៥ រយនាក់ផ្សេងៗទៀតបានទៅដល់ទីកន្លែងពិនិត្យជម្ងឺតាំងពីមុនគេបង្អស់។ លោកបុត្របានសំណេះសំណាលថា៖លោកគឺជាមេផ្ទះក្នុងក្រុមគ្រួសារក្រីក្រ ១ ដែលមានជីវភាពលំបាកតោកយ៉ាក ហើយ ខ្លួនតែងតែឈឺថ្កាត់។ ពេលបានក្រុមវេជ្ជបណ្ឌិតខេត្ត  Dong Thap របស់វៀតណាម មកពិនិត្យជម្ងឺដោយឥតគិតថ្លៃនោះ លោកសប្បាយរីករាយយ៉ាងក្រៃលែង៖

“ក្រុមវេជ្ជបណ្ឌិតវៀតណាមមិនត្រឹមតែជួយពិនិត្យជម្ងឺជូនប្រជាជនកម្ពុជាតាមជំនាញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំង ឥតគិតថ្លៃទៀតផង។ ខ្ញុំសុំស្នើឲ្យសមាគមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាមមកជួយពិនិត្យសុខភាពជូនប្រជាជនក្រីក្រនៅក្នុងទូទាំងប្រទេសកម្ពុជាទៀតផង”។

ក៏នាពេលថ្មីៗនេះដែរ ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខេត្ត An Giang របស់វៀតណាមសហការជាមួយសប្បុរសជន និងសហគ្រាសបានរៀបចំ ទៅពិនិត្យជម្ងឺជូនប្រជាជនកម្ពុជាក្រីក្រនៅខេត្តតាកែវ និងខេត្តកណ្ដាល។ មុននឹងថ្ងៃពិនិត្យជម្ងឺ អាជ្ញាធរមូលដ្ឋានបានលើកបដា " អបអរសាទរចំពោះក្រុមវេជ្ជបណ្ឌិត ស្ម័គ្រចិត្តវៀតណាម"នៅតាមដងវិថីនានា។ ក្រោយពីរយៈពេល ៣ ថ្ងៃ ពិនិត្យជម្ងឺនៅឃុំចំនួន ៣ ចំណុះស្រុកគីវីវង្សនៃខេត្ត តាកែវ  ក្រុមវេជ្ជបណ្ឌិតវៀតណាមបានជួយពិនិត្យជម្ងឺជូនអ្នកជម្ងឺក្រីក្រប្រមាណ ៧ ហ្មឺននាក់ ព្រមទាំងចែកអំណោយចំនួន ២០០ចំណែកជូន សិស្សានុសិស្សក្រីក្រីនៅក្នុងស្រុកទៀតផង។

 ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាម ពិនិត្យជម្ងឺដោយឥតគិតថ្លៃ

លោកស្រី សារ៉ុនសុភាព ជាអ្នកជម្ងឺក្រីក្រមួយរូបដែលទើបនឹងទទួលបានការពិនិត្យជម្ងឺ និងផ្ដល់ថ្នាំឱសដោយ ឥតគិតថ្លៃបានចែករំលែកថា៖

“ក្រុមវេជ្ជបណ្ឌិតវៀតណាមបានមកជួយពិនិត្យជម្ងឺដោយមានការទទួលខុសខ្ពស់ត្រូវ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកជួយពិនិត្យជម្ងឺជូនប្រជាជនក្រីក្រនៅកម្ពុជានេះ”។

កាលពី ៤០ ឆ្នាំមុន ក្រោយពីរំដោះប្រទេសជាតិរួចផុតពីរបបប៉ុលពតនោះ ខេត្តនានានៅតំបន់រាលសណ្ដទន្លេ Cuu Long របស់វៀតណាម បានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្ដាខេត្តនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភកម្ពុជាអភិវឌ្ឍន៍។ ក្នុងនោះទីក្រុង Can Tho បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំផ្នែកសុខាភិបាលខេត្ត Can Tho តែងតែចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតចុះទៅពិនិត្យជម្ងឺ និងផ្ដល់ថ្នាំសង្កូវដោយ ឥតគិតថ្លៃជូនអ្នកជម្ងឺក្រីក្រនៅខេត្តទាំងពីរនេះ។ រាល់ការធ្វើដំណើររបស់គ្រុមវេជ្ជបណ្ឌិតបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រពៃក្នុងដួងចិត្តប្រជាជនកម្ពុជានៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺចំពោះប្រជាជនខេត្ត Can Tho។ វេជ្ជបណ្ឌិត Truong Thi Minh Thu ប្រធានសហជីពនៃមន្ទីរសុខាភិបាលទីក្រុង Can Tho បានឲ្យដឹងថា៖

“ក្រុមគ្រូពេទ្យអាវសបាននាំមកនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនប្រជាជនកម្ពុជា។ ដំណើរទៅពិនិត្យជម្ងឺដោយស្ម័គ្រចិត្តទាំងនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រពៃ ហើយរួមវិភាគទានដល់ការស្ថាបនាចំណងសាម្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា”។

ការពិនិត្យសុខភាព ផ្ដល់ថ្នាំសង្កូវ និងអំណោយគឺជាមនោសញ្ចេតនា និងសកម្មភាពជាក់ស្ដែងរបស់ក្រុមវេជ្ជបណ្ឌិតបណ្ដាខេត្តតំបន់វាលសណ្ដទន្លេ Cuu Long ចំពោះប្រជាជនបណ្ដាខេត្តចងសម្ព័ន្ធមេត្រីភាពនៅកម្ពុជា។ រាល់សកម្មភាពពោលខាងលើមិនត្រឹមតែជាការថែទាំសុខភាពជូនប្រជាជន ប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានពូនជ្រំថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាទៀតផង៕

TAG
VOV/VOVworld/សណ្តានចិត្ត/ប្រជាជនកម្ពុជា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត