logo

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

2025/12/10 | 10:44:00
(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។
លោក Nguyen Tien Dung នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ក្វាងនិញ ផ្តល់ព័ត៌មានអំពីពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី១៧ ឆ្នាំ២០២៥។ (រូបថត៖ VOV)
ស្តង់ពិព័រណ៍របស់វៀតណាមរួមមានផលិផលកសិកម្មដែលមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិន និងផលិតផលដ៏លេចធ្លោរបស់ខេត្តក្វាងនិញ ដូចជាម្ហូបអាហារ រុក្ខជាតិឱសថ ក្រណាត់ ជាដើម។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ នឹងមានកម្មវិធីផ្សេងៗទៀតដូចជា ការច្រៀងឆ្លើយឆ្លង គ្នានៅតាមដងទន្លេព្រំដែន ការផ្លាស់ប្តូរវប្បធម៌រវាងយុវជន ម៉ុងកាយ (វៀតណាម) - ដុងស៊ីង (ចិន) ការរត់ប្រណាំងមិត្តភាពអន្តរជាតិ ម៉ុងកាយ ឆ្នាំ ២០២៥ ហើយពិសេស គឺវេទិកាជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្នាំ ២០២៥។ លោក Nguyen Tien Dung នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ក្វាងនិញ បានឲ្យដឹងថា៖
“ពិព័រណ៍នេះជាស្ពានសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិ បត្តិការក្នុងវិស័យផលិតកម្ម អាជីវកម្ម ជំរុញការដោះដូរពាណិជ្ជកម្ម ពង្រីកការនាំចូល និងនាំចេញ ស្វែងរកដៃគូ និងអភិវឌ្ឍន៍ទីផ្សារប្រើប្រាស់ផលិតផលរបស់គ្នាទៅវិញ ទៅមក។ ក្នុងពេលជាមួយគ្នានោះ រួមចំណែកដល់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងបង្កើនការជួបប្រាស្រ័យរវាងប្រជាជន ជំរុញការតភ្ជាប់និងអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍តាមព្រំដែន ប្រកបដោយស្ថិរភាព ចីរភាព និងប្រសិទ្ធភាព រវាងខេត្តក្វាងនិញ (វៀតណាម) និងតំបន់ស្វយ័តក្វាងស៊ី (ចិន)”៕
TAG
VOV/VOVworld/វៀតណាម/ចិន/ខេត្ត ក្វាងនិញ/ពិព័រណ៍/ទេសចរណ៍/ពាណិជ្ជកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត